Post News Media ព័ត៌មានកីឡា ជើងចាស់ វ៉ែន ...

ជើងចាស់ វ៉ែន សុវត្ថិ ចិត្តសឿងប្តូរកែងជាមួយ វង្ស ណយ លទ្ធផលសន្លប់ស្អាត

អ្នកប្រដាល់ជើងចាស់ វ៉ែន សុវត្ថិ បានភ្លក់រសជាតិសន្លប់ត្រឹមទឹក៣ជាថ្មី ក្រោយចិត្តសឿងហ៊ានប្តូរកែងជាមួយ វង្ស ណយ ក្នុងវគ្គសន្សំពិន្ទុដណ្តើមខ្សែក្រវ៉ាត់ កាលពីម្សិលមិញ នៅសង្វៀនបាយ័នបឹងស្នោ។

វង្ស ណយ ដែលចូលជំនួស ឯម វុត្ថា ក្នុងពាននេះ ហាក់មិនបង្ហាញភាពពុះកញ្ជ្រោលខ្លាំងទេក្នុង២ទឹកដំបូង ដោយត្រូវ វ៉ែន សុវត្ថិ ម៉ាត់ដៃនិងទាត់ផ្តាច់ជាច្រើនជើង។ ឈានដល់ទឹកទី៣ អ្នកប្រដាល់ចាស់វស្សារូបនេះ ក៏ហ៊ានប្តូរកែងរហូតកូននាគខេត្តប៉ៃលិន ស៊កកែងសន្លប់ក្រោកលែងរួចតែម្តង។