ព័ត៌មានកីឡា

ផ្លូវការ FFC តែងតាំងអតីតគ្រូ Lanexang ជាគ្រូជម្រើសជាតិថ្មី

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Leonardo Vitorino ជាគ្រូជម្រើសជាតិថ្មី ជំនួសលោក Lee Taehoon ដែលទើបផុតកុងត្រា។

Leonardo ទើបតែដឹកនាំក្រុមជើងឯកលីគកំពូលឡាវ បំបាក់បឹងកេត ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន TMCC 2016 មុនឡើងទៅបំបាក់ Buriram ១-០ ក្នុងដី និងចាញ់ក្រៅដីវិញ។

គ្រូដឹក Lanexang ក្នុងអត្រាឈ្នះច្រើនជាង៨០%រូបនេះ ធ្លាប់ជានាយកបច្ចេកទេសឈុតយុវជនរបស់ក្លឹប Buriram United ថែមទៀតផង។

មតិយោបល់