ក្រោយពេលបរិភោគអាហារហើយ មនុស្សភាគច្រើនតែងតែមានទម្លាប់ចាក់ធ្មេញ ដើម្បីឆ្កឹះយកកាល់សំណល់ដែលនៅជាប់តាមជើងធ្មេញ។ ប៉ុន្តែ តើការចាក់ធ្មេញបែបនេះមានសុវិត្ថិភាពទេ?
បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការប្រើឈើចាក់ធ្មេញជាញឹកញាប់ពិតជាមិនល្អសម្រាប់សុខភាពឡើយ។ ដូច្នេះ អ្នកគួរស្វែងយល់ពីផលប៉ះពាល់នៃការប្រើប្រាស់ឈើចាក់ធ្មេញឲ្យបានច្បាស់។
១.បណ្តោលឲ្យសឹកធ្មេញ
នៅពេលដែលអ្នកយកឈើចាក់ធ្មេញរុកចូលចន្លោះធ្មេញ ដើម្បីទាញយកកាកសំណល់អាហារដែលនៅសេសសល់ចេញ វាអាចបណ្តោលឲ្យហូរឈាម។ ប្រសិនបើទម្លាប់មួយនេះនៅតែបន្តរយៈពេលយូរទៀត អាចបណ្តោលឲ្យមានការខូចខាតធ្មេញទាំងសំណុំ។
២.ឆ្លងមេរោគតាមអញ្ចាញធ្មេញ
ការប្រើឈើចាក់ធ្មេញតែមួយពេលៗ គឺជារឿងល្អ ប៉ុន្តែការប្រើញឹកញាប់ពេកមិនមែនប៉ះពាល់ត្រឹមតែធ្មេញនោះទេ សូម្បីតែអញ្ចាញក៏ប៉ះពាល់ដែរ។ ជាពិសេស ប្រសិនបើអ្នកមិនបានព្យាបាល ជំងឺអញ្ចាញធ្មេញនឹងប្រែក្លាយកាន់តែធ្ងន់ធ្ងរ។
៣.ធ្មេញឃ្លាតឆ្ងាយពីគ្នា
នៅពេលដែលអ្នកប្រើឈើចាក់ធ្មេញរុកចំកន្លែងដដែលៗញឹកញាប់ពេក វានឹងបង្កឲ្យមានចន្លោះដោយសារតែធ្មេញញែកចេញពីគ្នា។ គម្លាតនេះហើយ ដែលធ្វើឲ្យកាកសំណល់អាហារជាប់គាំងកាន់តែច្រើនឡើង ហើយនាំឲ្យកើតមានអាការដង្កូវស៊ីធ្មេញ។
៤.ខូចអញ្ចាញធ្មេញ
ការប្រើឈើចាក់ធ្មេញញយៗ អាប៉ះពាល់ដល់អញ្ចាញដែលបិទបាំងតាមជើងធ្មេញ ជាពិសេសឈើដែលផលិតពីប្លាស្ទិច។
៥.ខូចខាតឬសធ្មេញ
ការប្រើឈើចាក់ធ្មេញជាញឹកញាប់អាចធ្វើឲ្យធ្មេញរំកិលទីតាំង ហើយទីបំផុតឬសធ្មេញនឹងត្រូវខូចខាតជាមិនខាន។ ម្យ៉ាងវិញទៀត វាអាចបណ្តោលឲ្យមានការឈឺចាប់ក្នុងករណីមួយចំនួន។
៦.បំផ្លាញសន្ទះស្តើងៗរបស់ធ្មេញ
បន្ទះស្តើង ឬហៅថាបន្ទះសប្បនិម្មិតដែលការពារធ្មេញដង្កូវស៊ី អាចត្រូវបានបំផ្លាញ់ដោយសារតែការប្រើឈើចាក់ធ្មេញញឹកញាប់ពេក។
៧.មានដង្ហើមអាក្រក់
ទម្លាប់ប្រើឈើចាក់ធ្មេញអាចធ្វើឲ្យកើតមានប្រហោងធ្មេញធំៗ ហើយកាកសំណល់អាហារនឹងជាប់នៅក្នុងប្រហោងនោះកាន់តែច្រើនដែរ។ ប្រសិនបើអ្នកសម្អាតមិនអស់ទេ សំណល់ទាំងនេះនឹងប្រែលជាស្អុយ ដែលជាហេតុនាំឲ្យមានក្លិនមាត់មិនល្អ៕
មតិយោបល់