ព័ត៌មានកីឡា

ចូលលេងលីគបាន៣ប្រកួត ប្រាក់ ធីវ់ា ត្រូវបានកោះហៅចូលជម្រើសជាតិត្រៀម AFC Asian Cup

ប្រាក់ ធីវ់ា ខ្សែបម្រើចំណូលថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានលោក Leonardo កោះហៅចូលជម្រើសជាតិដ៏គួរអោយភ្ញាក់ផ្អើល ត្បិតបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាបានតែ៣ប្រកួតប៉ុណ្ណោះ។

តាមទំព័រ Facebook របស់ភ្នំពេញក្រោន ប្រាក់ ធីវ៉ា រួមទាំងមិត្តរួមក្រុម៨នាក់ទៀត ត្រូវបានកោះហៅចូលបញ្ជីកីឡាករជម្រើសជាតិ៤០នាក់ដំបូង ចូលហ្វឹកហាត់និងជ្រើសយក២៣នាក់ចុងក្រោយ ទៅលេងវគ្គជម្រុះ AFC Asian Cup ។

កីឡាករមានប្រភពពីខេត្តកោះកុង បានប្រាប់ Post Sport ថា រូបគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលបានជាប់ជម្រើសជាតិលឿនបែបនេះ។ គេនឹងបន្តសម្រុកហ្វឹកហាត់ពង្រឹងសមត្ថភាពដើម្បីដណ្តើមកៅអី២៣នាក់ចុងក្រោយថែមទៀត។

ប្រាក់ ធីវ៉ា ដែលធ្លាប់តែលេងបាល់នៅតាមវិទ្យាល័យ ត្រូវបានភ្នំពេញក្រោនអោយកិច្ចសន្យាក្លាយជាកីឡាករអាជីពរយៈពេល១ឆ្នាំ ។ អ្វីដែលពិសេសជាងនេះទៀត៣ប្រកួតក្នុងលីគកំពូលកម្ពុជា គេតែងជាប់ជម្រើស១១នាក់ដំបូងជានិច្ច។

មតិយោបល់