បន្ទាប់ពីការយល់ព្រមមកកាន់ Man Utd ពីសំណាក់ខ្សែប្រយុទ្ធ Alvaro Morata រួចមក ក្រុមបីសាចក្រហមមួយនេះ បានត្រៀមនាំយក Andre Belotti ពី Torino បន្ថែមទៀត។
បើតាមការចុះផ្សាយរបស់ Independent News បានឲ្យដឹងថា បីសាចក្រហម Manchester United បានត្រៀមទឹកប្រាក់ប្រមាណជា ៧០ លានផោនក្នុងការចរចារទិញយក Belotti នៅ ២ សប្តាហ៍ខាងមុខនេះ។ ៧០ លានផោន ដែល Man Utd ត្រៀមចំណាយគឺច្រើនជាងការនាំយក Morata ដែលក្លិបមួយនេះហ៊ានត្រឹម ៦០ លានផោនប៉ុណ្ណោះ។ ប្រសិនបើ Man Utd ពិតជាចំណាយ ៧០ លានផោននាំយកកីឡាករខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះមែន ដូច្នេះ Andre Belotti និងក្លាយជាកីឡាករអ៊ីតាលីដំបូងដែលមានតម្លៃខ្លួនកប់ពពក។ ម្យ៉ាងវិញទៀតនោះ នៅលីគកំពូលរបស់អង់គ្លេស កម្រនឹងមានកីឡាករអ៊ីតាលីណាមកប្រកបអាជីពណាស់ ក៍ប៉ុន្តែ ការនាំយក Belotti នេះ វាអាចនឹងក្លាយជាសករាជថ្មីសម្រាប់បីសាចក្រហមក្នុងការនាំយកកីឡាករអ៊ីតាលីនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងរជ្ជកាលរបស់លោក Sir Alex ក្លិបធ្លាប់មានកីឡាករអ៊ីតាលីវ័យក្មេងម្នាក់ឈ្នោះ Macheda តែតម្លៃខ្លួនទាបប៉ុណ្ណោះ ហើយនៅក្នុងរជ្ជកាលរបស់លោក Jose វិញ ក៍បាននាំយក Belotti ដែលមានតម្លៃខ្លួនកប់ពពករហូតដល់ ៧០ លានផោន។ ចាំមើល ២ សប្តាហ៍ទៀត តើបីសាចក្រហម Manchester United ពិតជាអាចនាំយក Andre Belotti និង Alvaro Marata បានឬយ៉ាងណា?



មតិយោបល់