ព្រះសីហនុៈ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀនមួយចំនួន។
ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុច២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ គឺសមត្ថកិច្ចបានចុះទៅធ្វើការបង្ក្រាបកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧
ស្ថិតនៅចំណុចភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ យួន នី ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១កញ្ចប់តូច និងទូរសព្ទដៃ១គ្រឿង។
ចំណែកករណីទី២ គឺធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ យឿន ចាន់ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ,ទី២ឈ្មោះ អេង លក្ខិណា ភេទស្រី អាយុ ២៩ឆ្នាំ និងទី៣ឈ្មោះ ទី ប្រុស អាយុ ២៣ឆ្នាំ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន ១កញ្ចប់ធំ ទម្ងន់ ០,៤៨ក្រាម ,ទូរសព្ទដៃ ៣គ្រឿង និងប្រាក់១០៥ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕










https://youtu.be/O4oEkR-Um0I
មតិយោបល់