ខ្សែបម្រើ N’Golo Kante របស់តោខៀវ Chelsea បានស៊ុតមួយជើងពីក្រៅប្រអប់ចូលទី ជួយក្រុមទម្លាក់ជើងឯកឆ្នាំចាស់ Man UTD ពីពានរង្វាន់ FA CUP ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
Chelsea បានដាក់សម្ពាធយ៉ាងខ្លាំងនៅវគ្គទី២ ដោយសារតែ Man UTD កាតក្រហម Ander Herrera តាំងពីវគ្គទី១។ ការប្រកួតឈានដល់នាទីទី៥១ ខ្សែបម្រើសញ្ជាតិបារាំង Kante បានស៊ុតយកមុំខាងឆ្វេង ផុតដៃអ្នកចាំទី De Gee ចូលទីតែម្តង។

មួយគ្រាប់នេះ សមល្មមនឹងអោយក្រុមកំពុងឈរកំពូលតារាង PL ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមការពារតំណែងជើងឯកហាលអាវត្រឹមនេះ ។


មតិយោបល់