ព័ត៌មានកីឡា

លោក Conte ថាការចាញ់ Barcelona មិនមែនជារឿងសមហេតុផលឡើយ

ក្រោយពីដឹកនាំក្រុមតោខៀវ​ Chelsea ជ្រុះចេញពី Champion League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Barcelona យប់មិញនេះ លោក Antonio Conte នៅតែមិនអស់ចិត្តចំពោះលទ្ធផលនេះឡើយ។

ជាក់ស្តែងណាស់ ក្នុងកិច្ចសម្ភាសន៍ជាមួយ ESPN ក្រោយចប់ការប្រកួតលោក Antonio Conte ហាក់មិនពេញចិត្តចំពោះ ការចាញ់ក្រុម Barcelona ៣-០ បែបនេះឡើយ។ លោក Conte បាននិយាយថា អាជ្ញាកណ្តាលបានមើលរំលង​គ្រាប់បាល់ ១១ម៉ែត្រ ដែល Gerrard Pique បានទាញ Marcos Alonso ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់។ ប្រសិនបើមានគ្រាប់បាល់ ១១ម៉ែត្រកើតឡើងនោះ ច្បាស់ណាស់ លទ្ធផលនឹងមិនអាចកើតមានបែបនេះឡើយ ស្រួលៗ ពួកយើងអាចតាមស្មើក្រុម Barcelona វិញក៍ថាបាន។

យ៉ាងណាវិញ លោក Antonio Conte ក៍បានមើលឃើញពីភាពធ្វៃប្រហែស នៃខ្សែការពាររបស់ Chelsea ផងដែរ បានធ្វើឲ្យភ្លាត់គ្រាប់បាល់ ២គ្រាប់ដំបូង។ ម្យ៉ាងវិញទៀត លោក Conte បានសរសើរពីទម្រង់លេងទល់នឹងក្រុម Barcelona ផងដែរថា​ មានការលេងបានយ៉ាងល្អ ព្រមទាំងបង្កើតឱកាសរកគ្រាប់បាលបានច្រើនលើក​ច្រើនសារផងដែរ​ គ្រាន់តែមិនមានសំណាងក្នុងការស៊ុតបញ្ចូលទីប៉ុណ្ណោះ។

ដូច្នេះហើយ លោក Antonio Conte នៅមិនទាន់អស់ចិត្តឡើយ ក្នុងការជ្រុះចេញពី UEFA Champion League នេះ ដោយលោកគិតថាក្លិបរបស់លោក មិនសមបែបនេះឡើយ។

មតិយោបល់