ក្រុម Leicester City បានឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ហើយ ក្រោយពីយកឈ្នះក្រុម Sevilla ក្នុងលទ្ធផល ២-០ ក្នុងជើងទី២ ដើម្បីយកឈ្នះជារួម ៣-២ ។
អ្វីដែលគេមើលឃើញក្នុងប្រកួតនេះ គឺ Leicester City ធ្វើបានល្អមែនទែន ដោយរកបាន២គ្រាប់ដោយកីឡាករ Morgan នៅនាទី២៧ និងមួយគ្រាប់ទៀតធ្វើបានដោយ Albrighton នៅនាទី៥៤។ Sevilla ដែលមានឱកាសដែរ តែគ្មានសំណាងនោះ មានកីឡាករទទួលបានកាតក្រហមបណ្ដេញចេញផងដែរ គឺ Samir Nasri។

Nasri ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញនេះ ក្រោយពីរូបគេបានបង្កជំលោះជាមួយខ្សែប្រយុទ្ធ Vardy របស់ Leicester ។ ដោយនេះត្រូវបានគេមើលឃើញថាជាជំលោះមួយដែលខ្សែប្រយុទ្ធអង់គ្លេសចង់បង្កើតវាឡើង ដើម្បីឱ្យអតីតកីឡាករ Man City ទទួលបានកាតលឿងមួយទៀត ព្រោះអីរូបគេបានកាតលឿងម្ដងមកហើយ តាំងពីដើមតង់ទីមួយ។
យ៉ាងណាមិញ ក្រោយពីបាត់បង់កីឡាករម្នាក់ទៅនោះ Sevilla នៅមានឱកាសមាសមួយទៀត ដោយទទួលបានបាល់ពិន័យ១១ម៉ែត្រ នៅនាទី៨០ ប៉ុន្តែមិនសំណាងបែរជាស៊ុតបាល់នោះមិនចូលទីទៅវិញ ដោយកីឡាករ Steven Nzonzi ។ ដូច្នេះ ចប់ការប្រកួត Leicester City ២-០ Sevill ហើយគិតទាំងពីរជើងទៅក្រុមអង់គ្លេស ៣-២ ក្រុមអេស្ប៉ាញ៕
មតិយោបល់