ដំណើរកម្សាន្ដរបស់អ្នកនាង Angelina Jolie ជាមួយកូនៗនៅទីក្រុងឡុងដ៍ ហាក់បីដូចជាសប្បាយរីករាយរកអ្វីមកផ្ទឹមពុំបាន អ្នកនាងបានពោលថា ” ខ្ញុំមានអារម្មណ៍រីករាយដូចដូចមេអំបៅ ” នេះបើយោងតាមគេហទំព័រ សារព័ត៌មានអង់គ្លេស dailymail នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ ។
ការបង្ហាញវត្តមាននៅលើទឹកដី ក្នុងទីក្រុងឡុងដ៍ ជាមួយកូនចិញ្ចឹមជនជាតិខ្មែរ នៅថ្ងៃដំណើរកម្សាន្ដរយៈពេលខ្លីចុងក្រោយ អ្នកនាង Angelina Jolie បានបង្ហាញម៉ូដកាបូបយួរដៃ ព័ណ៌ខ្មៅ ម៉ូដែល Stella McCartney ដែលជាកាបូបយួរដៃដ៏ពេញនិយមជាងគេ សម្រាប់និសិ្សតដែលរៀនមុខវិជ្ជាសេដ្ឋកិច្ច ហើយកាបូបនេះមានដាក់លក់ទីបណ្ដាផ្សារទំនើបនៅទីក្រុងដ៍ នឹងមានលក់នៅលើទីផ្សារ អនឡាញន៍ផងដែរ ក្នុងតម្លៃ ៦៦០ អ៊ឺរ៉ូ ដែលប្រហែលនឹង ៨០២ ដុល្លារសហរដ្ឋអាមេរិក ៕
សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ ៖












មតិយោបល់