ក្រុមអធិរាជស Real Madrid ពិជាធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីពួកគេសម្រេចចិត្តចុះកុងត្រាជាមួយអ្នកចាំទីវ័យក្មេងមួយរូបរបស់អ៊ុយក្រែន Andriy Lunin ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Real Madrid បានបង្ហាញខ្លួនអ្នកចាំទីចំណូលថ្មីរបស់ពួកគេហើយ គឺ Andriy Lunin ដែលអ្នកចាំទីរូបនេះ មានវ័យទើប ១៩ឆ្នាំប៉ុណ្ណោះ។ Lunin ត្រូវបានក្រុម Real Madrid ទិញពីក្រុម Zurya Luhansk ពីលីគកំពូលរបស់ប្រទេសអ៊ុយក្រែន ក្នងតម្លៃត្រឹមតែ ១៤លានអឺរ៉ូប៉ុណ្ណោះ។ តាមរយៈការទិញអ្នកចាំទីវ័យក្មេងនេះដែរ បង្ហាញឲ្យឃើញថា Real Madrid នឹងមិនទិញម្ចាស់ស្រោមដៃមាស Thibaut Courtios ទៀតឡើយ ព្រោះថា ក្លិបមានអ្នកចាំទីគ្រប់គ្រាន់ហើយ ពោល Keylor Navas, Kiko Casilla និង Andriy Lunin ។
ដូច្នេះហើយ ក្រុមអធិរាជស Real Madrid បានបង្ហាញខ្លួនជាផ្លូវការណ៍ អ្នកចាំទីចំណូលថ្មីរបស់ពួកគេ Andriy Lunin ដែលជាយុវជនវ័យក្មេងយ៉ាងល្អ នាពេលបច្ចុប្បន្ននេះ។
មតិយោបល់