Samir Nasri ខ្សែប្រយុទ្ធរបស់ក្រុម Sevilla ថារូបគេមិនបានបង្កកំហុសដាក់ Jamie Vardy នោះទេ ព្រោះមិនបានប៉ះគ្នាឡើយ ដោយខ្សែប្រយុទ្ធ Leicester City រូបនេះបន្លំធ្វើជាដួលខ្លួនឯង។
Sevilla បានធ្លាក់ចេញពី UEFA Champions League ក្រោយចាញ់ក្រុម Leicester City ២-០ នៅជើងទី២ ម្សិលមិញនេះ។ យ៉ាងណាមិញ ក្នុងការប្រកួតនោះ Nasri ទទួលបានកាតក្រហម បន្ទាប់ពីមានការប៉ះគ្នាជាមួយ Vardy ដែលនេះជាចំណុចមួយធ្វើឱ្យក្រុមនៅអេស្ប៉ាញលេងមិនបានពេញជើងនៅប៉ុន្មាននាទីចុងក្រោយ។

ទាក់ទិននិងបញ្ហាប៉ះគ្នានេះដែរ អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City បានចេញមុខមកអះអាងផ្ទាល់ថា Vardy ជាកីឡាករលួចបន្លំ រូបគេទទួលបានជ័យជម្នះនេះ ដោយលួចបន្លំ។ “គាត់មិនបាននិយាយអ្វីទេ ប៉ុន្តែគាត់សម្ដែងបានល្អ។ យើងបានឈរនៅចំពោះមុខគ្នា ហើយបន្ទាប់មកគាត់ក៏ដួលតែម្ដង។ ខ្ញុំមិនបានប៉ះគាត់ទេ ហើយខ្ញុំក៏មិនបានធ្វើអ្វីដែរ។ គាត់ធ្វើដួលហើយអាជ្ញាកណ្ដាលពិន័យកាតលឿងម្នាក់មួយ។ គាត់ជាមនុស្សបន្លំ”។
កីឡាករសញ្ជាតិបារាំងខាងលើក៏រំពឹងថានៅឆ្នាំក្រោយ នឹងមាន Camera ច្រើនជាងនេះ ក្នុងពានរង្វាន់ UEFA Champions League ដើម្បីចាប់រូបភាពកីឡាករលេងនៅលើទីលានឱ្យបានគ្រប់ជ្រុង ហើយការកាត់សេចក្ដីក៏បានល្អជាងឆ្នាំនេះដែរ៕
មតិយោបល់