ក្រុម Manchester United បានយកឈ្នះក្រុម Rostov ក្នុងលទ្ធផល ១-០ (សរុបទាំងពីរជើង ២-១) កាលពីយប់មិញនេះ ដើម្បីមានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Europa League ។
ជ័យជម្នះនេះដែរ គឺជាការធ្វើបានសម្រេចពី Mata ក្រោយពីក្រុមបិសាចក្រហមព្យាយាមសម្រុកតាំងពីដើមតង់មក។ ខណៈដែលកីឡាករម្នាក់ទៀតជាអ្នកជួយក្រុមដែរនោះគឺ អ្នកចាំទី Sergio Romero ជួយក្រុមពីការស៊ុតៗស្អាតរបស់ក្រុម Rostov បានច្រើនមែនទែន។

ដោយឡែកក្រៅពីការប្រកួតដ៏ជក់ចិត្តនេះទៅ គេក៏សង្កេតឃើញក្នុងការប្រកួតនេះ លោក Jose Mourinho មិនដឹងថាបានចេកទុំមកពីណានោះទេ យកបកសំបកយ៉ាងស្អាត ហើយក៏ហ៊ុចឱ្យទៅAshley Young ដើម្បីយកបន្ដទៅឱ្យខ្សែការពារ Rojo នៅទីលានប្រកួតហូបប៉ូវកម្លាំងតែម្ដង។
ក្រោយពីកើតរឿងនេះ បណ្ដាញសង្គមជាច្រើនបាននាំគិត Troll នៅចំណុចនេះ ដោយខ្លះគិតថាមកពីបានចេកមួយផ្លែរនេះហើយ ទើបបានជាក្រុម Man Utd មានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ Europa League ៕
មតិយោបល់