ព័ត៌មានកីឡា

Roma ចង់បាន Petr Cech ទៅជំនួស Alisson

ក្រុមចចកអ៊ីតាលី Roma កំពុងតែតាមប្រមាញ់អ្នកចាំទីវ័យចំណាស់ ជនជាតិឆេក Petr Cech ពីក្រុមកាំភ្លើងធំ Arsenal ដើម្បីយកមកជំនួសតំណែងរបស់អ្នកចាំទី​ប្រេស៊ីល Alisson Becker ដែលបានចាកចេញទៅកាន់ក្រុមហង្សក្រហម Liverpool រួចមក។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Roma ត្រៀមនាំយកអ្នកចាំទីវ័យ ៣៦ឆ្នាំ Petr Cech ពីក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ទៅកាន់អ៊ីតាលី។ ការចង់បាន Petr Cech នេះដែរ ដោយសារតែ Roma បានបាត់បង់អ្នកចាំទីប្រេស៊ីល Alisson Becker ក្រោយពី​លក់ទៅឲ្យក្រុមហង្សក្រហម Liverpool នាពេលថ្មីៗនេះ។ ក្នុងនោះដែរ ក្រុមជើងខ្លាំងនៅអ៊ីតាលីមួយនេះ សម្លឹងឃើញ Petr Cech ដែលសាកសមបំផុត​ក្នុងការជំនួសតំណែងរបស់ Alisson ដោយមិនគិតថាកីឡាករឆែករូបនេះ មានវ័យចំណាស់​ពេកនោះឡើយ។ ជាការពិតណាស់ Cech មានវ័យ៣៦ឆ្នាំទៅ​ហើយ តែទម្រង់របស់អ្នកចាំទីរូបនេះនៅតែល្អដដែល ខណ:កីឡាករជំនាន់ថ្មីជាច្រើន​ មិនប្រាកដថាល្អជាង អ្នកចាំទីរូបនេះឡើយ។

ដូច្នេះហើយ ក្រុមចចក​ Roma នឹងព្យាយាមនាំយក Petr Cech ឲ្យបាន ដើម្បីយកទៅជំនួសតំណែងរបស់ Alisson Becker ដែលចាកចេញទៅកាន់​ក្រុម​ហង្សក្រហម Liverpool ។

មតិយោបល់