កីឡាករ Estevao Alberto Gino របស់ក្រុម Atletico Mineiro de Tete ត្រូវក្រពើខាំស្លាប់នៅក្បែរទន្លេZambezi ក្នុងតំបន់ Mozambique ដោយសារតែរូបគេរត់ហាត់ប្រាណនៅក្បែរនោះ។
ខាងក្លឹបបានចេញសេចក្ដីប្រកាសថាកីឡាករវ័យក្មេងរបស់ខ្លួនខាងលើស្លាប់ ដោយសារតែមានការវាយប្រហារពីសត្វសាហាវមួយប្រភេទនៅទន្លេ Zambezi ។ ខណៈដែលការស្រាវជ្រាវពិនិត្យសាកសពទៅ គឺត្រូវគេសន្និដ្ឋានថាពិតជាត្រូវសត្វក្រពើនៅក្នុងទន្លេខាំមែន។

ចំពោះលោក Edy Carvalho គ្រូបង្វឹកក្រុមខាងលើបានបញ្ជាក់ពីរឿងរ៉ាវរបស់កូនក្រុមខ្លួនថា៖ “ខ្ញុំគិតថាជាក្រពើដែលចេញពីក្នុងទឹកមក ហើយវាបានវាយប្រហារដល់រូបគេ។ ក្រោយពីវាបានខាំ Estevaoហើយ វាក៏បានចូលទៅក្នុងទឹកវិញ។ មិត្តរួមក្រុមរបស់គាត់ ២នាក់ដែលបានរត់ហាត់ប្រាណជាមួយគ្នានោះ ពិតជាភ័យខ្លាចខ្លាំងណាស់ ប៉ុន្តែសោកស្ដាយមិនអាចជួយអ្វីទាន់ពេលបាន។ ក្រពើនោះ ត្រូវបានពួកគេគិតថាមានប្រវែងដល់ទៅ៥ម៉ែត្រឯណោះ”៕
មតិយោបល់