ព័ត៌មានកីឡា

កីឡាករក្រុម Arsenal មិនចង់បានលោក Wenger ធ្វើជាអ្នកចាត់ការទៀតទេ

ក្រុមកីឡាកររបស់ Arsenal ទាំងអស់ បានបង្ហាញកាយវិការលែងចង់បានលោក Arsene Wenger ធ្វើជាអ្នកចាត់ការរបស់ខ្លួនទៀតហើយ ក្រោយពីការប្រកួតដែលចាញ់ក្រុម West Brom ៣-១ យប់មិញ។ នេះបើតាមការសង្កេតរបស់លោក Alan Shearer។

កាំភ្លើងធំ Arsenal បរាជ័យមួយប្រកួតទៀតហើយ ដោយចាញ់ក្រុម West Brom ចាស់ដៃ ៣-១ កាលពីយប់មិញនេះ។ ក្នុងការប្រកួតនោះដែរ គេឃើញមានអ្នកគាំទ្រក្រុម Arsenal បានលើកបដាមិនចង់ឱ្យ Wenger បន្ដដឹកនាំក្រុមទៀតទេ ព្រោះអីលទ្ធផលមិនល្អដូចការរំពឹងទុកឡើយ។

ទន្ទឹមនិងនេះដែរ លោក Alan Shearer ដែលជាអ្នកវិភាគកីឡាបាល់ទាត់ម្នាក់នោះបាននិយាយដូច្នេះថា៖ “មានការលើកឡើងជាច្រើនចំពោះអនាគតរបស់ Arsene Wenger ។ មិនមានការបញ្ចេញអារម្មណ៍ពីកីឡាកររបស់គាត់ទេ ប៉ុន្តែកីឡាកររបស់គាត់ទាំងនេះហើយ ដែលបាននិយាយនៅថ្ងៃនេះ ដោយបង្ហាញតាមលទ្ធផលនេះ។ បើតាមការអង្កេតទៅលើទម្រង់លេងពេលនេះនិងកាលពីមុន យើងអាចនិយាយថាពួកគេលែងចង់បាន Wenger ទៀតហើយ”។

ក្រុម Arsenal បានធ្លាក់ចេញពី Top4 ហើយ ដោយបច្ចុប្បន្នកំពុងឈរនៅលេខ៥ ចាញ់ក្រុមលេខ៤ Liverpool ដល់ទៅ៥ពិន្ទុឯណោះ។ ខណ:ដែលចំណាត់ថ្នាក់លេខ៥នេះ ក៏មិនអាចនៅយូរដែរ ព្រោះបើថា Man Utd ឈ្នះតែ១ប្រកួតយប់នេះទៀត គឺពួកគេទៅលេខ៥ហើយ ទម្លាក់ Arsenal ដល់លេខ៦៕

មតិយោបល់