សួង វិរៈ ខ្សែប្រយុទ្ធណាហ្គាវ៉ើល បាននិយាយថា ការលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ជាបំណងប្រាថ្នាចុងក្រោយរបស់ខ្លួន មុនចូលនិវត្តន៍ពីអាជីពបាល់ទាត់។
កីឡាករ Top Scorer ពានរង្វាន់សម្តេចឆ្នាំមុនរូបនេះ បានប្រាប់ Post Sport ថា ខ្លួនមិនដែលបោះបង់ក្តីប្រាថ្នាឡើយ ទោះខកខានជាប់ជម្រើសជាតិ៤ឆ្នាំចុងក្រោយ ព្រោះនេះជាបំណងប្រាថ្នាចុងក្រោយ មុនពេលព្យួរស្បែកជើងពីបាល់ទាត់ ព្រោះវ័យកាន់តែជ្រេរ។
អតីតកីឡាករ Cambodian Tiger រូបនេះ បន្ថែមថា គេនឹងបុកហ្វឹកហាត់កាន់តែខ្លាំង ដើម្បីទាក់ចិត្តគ្រូជម្រើសជាតិថ្មី ផ្តល់ឱកាសអោយខ្លួនបានលេងក្នុងជំនួបមិត្តភាពនាថ្ងៃស្អែក។
សួង វិរៈ ពេលលោក Lee Taehoon នៅកាន់ជម្រើសជាតិ ពុំដែលត្រូវបានកោះហៅទេ ប៉ុន្តែចាប់ផ្តើមរដូវកាលថ្មីបាន៤ប្រកួតប៉ុណ្ណោះ ក៏ត្រូវគ្រូថ្មី Leonardo ហៅចូលជាថ្មីតែម្តង។
មតិយោបល់