លោក Joachim Low គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បាននិយាយព្រមានចំៗដល់លោក Jose Mourinho ដែលសម្រេចចិត្តឱ្យកីឡាករ Bastian Schweinsteiger ចាកចេញពីក្រុម Manchester United ។
Low ដែលមានបទពិសោធន៍ដឹកនាំកីឡាករ Bastian មួយរយៈធំនោះ គិតថាលោក Jose កំពុងតែបង្កើតកំហុសធំមួយដែលអនុញ្ញាតិនិងមិនព្រមដាក់ខ្សែបម្រើកណ្ដាលរូបនេះឱ្យចូលលេងជួយក្រុម។ ខណៈដែលសាមីខ្លួនកីឡាករផ្ទាល់ ពិតជាចង់លេងនិងរស់នៅជាមួយបិសាចក្រហមខ្លាំងមែនទែននោះ។
គ្រូបង្វឹកដែលនាំអាល្លឺម៉ង់លើកពាន FIFA World Cup 2014 បានបន្ថែមទៀតថា៖ “ខ្ញុំបានមើលការប្រកួតរបស់ Man Utd ២ទៅ៣ដងដែរ។ ដោយការលេងនៅកណ្ដាលរបស់គេ គឺពិតជាត្រូវការកីឡាករដូចជា Bastian ខ្លាំងណាស់។ គាត់សក្ដិសមខ្លាំងមែនទែន ប៉ុន្តែ Mourinho បានគិតផ្សេង ដូច្នេះខ្ញុំគិតថាល្អហើយដែលគាត់ទៅរកកន្លែងថ្មីនោះ”។
Bastian Schweinsteiger ដែលបានជួយក្រុមអាល្លឺម៉ង់ច្រើនមែនទែននោះ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិយូរណាស់មកហើយដែរ។ ខណៈដែលខ្លួនគេបច្ចុប្បន្ននេះ ត្រូវបានផ្លាស់ពី Manchester United ទៅលេងនៅក្លឹប Chicago Fire របស់អាមេរិកបាត់ទៅហើយ ក្នុងកុងត្រារយៈពេល១ឆ្នាំ៕
មតិយោបល់