ព័ត៌មានកីឡា

ជម្រុះ World Cup ​ថៃ​ធ្លាក់​ស្វ័យ​ប្រវត្តិ ​ក្រោយ​អារ៉ាប់បីសាអូឌីត ៣-០

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ថៃ​បាន​អស់​ឱកាស​ឡើង​វគ្គ​បន្ទាប់​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​អារ៉ាប់បីសាអូឌីត​ក្នុង​លទ្ធផល ៣-០ ​នៅ​វគ្គ​ជម្រុះ​ចុង​ក្រោយ​ពាន​រង្វាន់ World Cup 2018។

ការ​បរាជ័យ​យប់មិញ​នេះ ​ជា​ការ​បរាជ័យ​៥​ប្រកួត ​ក្នុង​ចំណោម​៦​ប្រកួត​របស់​ពួកគេ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ World Cup ។ ​ខណៈ​ដែល​លទ្ធផល​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ ​បើ​ទោះ​ជា​នៅ​សល់​៤​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ ពោល​គឺ​ក្នុង​៦​ប្រកួត​កន្លង​ទៅ ពួកគេ​មាន​តែ​១​ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ។

យ៉ាងណាមិញ ​នេះ​ជា​លទ្ធផល​មួយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ថៃ​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ​ដែល​ក្រុម​របស់​ពួកគេ​អាច​ឈាន​មក​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ​នេះ ត្បិត​អី​នៅ​តំបន់​អាស៊ាន​មិន​មាន​ក្រុម​ណា​មួយ​អាច​ឡើង​ដល់​វគ្គ​នេះ​បាន​នោះ​ទេ៕

 

 

មតិយោបល់