ក្រុមអ្នកមានបុណ្យ Barcelona ពិតជាធ្វើបានយ៉ាងល្អ ក្នុងរដូវកាលនេះ ដោយមិនទាន់ស្គាល់បរាជ័យម្តងណា ឡើយតាំងពីបើករដូវកាលកន្លងមក ទាំងការប្រកួត Champion League និង Laliga ។
ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយក្រុមខ្លាំង Sevilla យប់មិញនេះ Barcelona នៅតែបន្តរកបាន ៣ពិន្ទុបន្ថែមទៀត ដោយយកឈ្នះ ក្នុងលទ្ធផលប្រកៀកប្រកិតគ្នា ២-១ ។ Barceona អាចរកគ្រាប់បាល់នាំមុខ ១គ្រាប់មុននៅនាទីទី ២៣ ដោយការស៊ុតរបសកីឡាករ Francisco Alcacer ដែលធ្វើឲ្យតង់ទី១ Barcelona នាំមុខជាបណ្តោះអាសន្ន ក្នុងលទ្ធផល ១-០ ។ យ៉ាងណាវិញ ក្រុមភ្ញៀវ Sevilla បានព្យាយាមវាយបកយ៉ាងខ្លាំងក្លាមកវិញ រហតដល់នាទីទី៥៩ កីឡាករ Guido Pizarro អាចស៊ុតតាមស្មើឲ្យក្រុម Sevilla វិញ។ ក៍ប៉ុន្តែ ការស្វែងរកពិន្ទុ របស់ក្រុម Sevilla ក្នុងដី Barcelona នេះ មិនអាចទៅរួចឡើយ ព្រោះថា នៅនាទីទី ៦៥ កីឡាករ Francisco Alcacer ដដែល បានរកគ្រាប់បាល់ទី២ ឲ្យ Barcelona យកឈ្នះ Sevilla ក្នុងលទ្ធផល ២-១ ដើម្បីដណ្តើមយក៣ពិន្ទុគ្រងតំណែងកំពូលតារាងបន្តទៀត។
ជាការពិតណាស់ គិតត្រឹម ១១ប្រកួតកន្លងមកនេះ Barcelona មិនទាន់ស្គាល់ចាញ់ឡើយ ឈ្នះ ១០ ស្មើ១ ឈរកំពូលតារាង នាំមុខក្រុម លេខ២ Valencia ៤ពិន្ទុ និង Real Madrid ១១ពិន្ទុ ( នៅសល់១ប្រកួតក្នុងដៃ ) ។ ដូច្នេះហើយ Barcelona រដូវកាលនេះ កំពុងតែបង្ហាញពីភាពខ្លាំងក្លារបស់ពួកគេយ៉ាងខ្លាំង ខណៈ Laliga រដូវកាលនេះ ទំនងជា Barca ដណ្តើមយកមកវិញហើយ ចំណែក Champion League វិញ ស្រួលមិនស្រួល Barcelona ឆក់យកមកវិញផងដែរ។



https://www.youtube.com/watch?v=WUNqdHrSyog
មតិយោបល់