ព័ត៌មានកីឡា

Lewandowski ប្រាប់មិត្តរួមក្រុមអំពី ជំនួបជាមួយ Real Madrid នៅសប្តាហ៍​ក្រោយនេះ

ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានទម្លាយប្រាប់មិត្តរួមក្រុម មុនជួប Real Madrid ថា រូបគេបានត្រៀមទៅលេងជាមួយក្លិបថ្មីរបស់គេ នាសប្តាហ៍ក្រោយនេះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Bayern Munich ហាក់មិនមានបំណងចង់លក់ Robet Lewandowski ឲ្យក្រុម Real Madrid ឡើយ នៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ Lewandowski បានប្រាប់មិត្តរួមក្រុមរបស់គេថា រូបគេនឹងចាកចេញពី Bayern Munich ហើយទៅ​ចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយនេះ។ ខ្សែប្រយុទ្ធ​ប៉ូឡូញរូបនេះ បានឲ្យដឹងទៀតថា រូបគេនឹងប្រើប្រាស់ ការប្រកួតជាមួយ Real Madrid នាពេលដ៍ខ្លីខាងមុខនេះ ដើម្បីដាក់សម្ពាធលើក្រុម Bayern Munich ឲ្យយល់ព្រមលក់រូបគេ ឲ្យក្រុមអធិរាជស Real Madrid ។

យ៉ាងណាវិញ នេះគ្រាន់តែជាការអះអាងក្រៅផ្លូវការណ៍ ប៉ុណ្ណោះ ការជំនួបជាមួយ Real Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខាងមុខនេះ Lewandowski នឹងធ្វើឲ្យបានល្អ ក្នុង​គោលបំណងឲ្យក្រុម Real Madrid កាន់តែផ្តោតការចាប់អារម្មណ៍លើកីឡាករ​រូបនេះកាន់តែខ្លាំងជាងមុន។

មតិយោបល់