ខ្សែប្រយុទ្ធ Javier Hernandez “Chicharito” បានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ជម្រើសជាតិមិចសិកូហើយ ក្រោយពីរកបាន១គ្រាប់បន្ថែមទៀតក្នុងជ័យជម្នះលើក្រុមកូស្ដារីកា ២-០។

ដោយកំណត់ត្រាខាងលើនេះ Chicharito រកគ្រាប់បាល់ស្មើជាមួយអតីតខ្សែប្រយុទ្ធ Jared Borgetti ដែរ ដោយរកបាន៤៦គ្រាប់ដូចគ្នា ហើយចំនួនក៏ស្មើគ្នាទៀត ពោលគឺ៨៩ប្រកួតដែរ តែអ្វីដែលលើសគ្នានោះគឺ Chicharito នៅលេងបានបន្ដទៀត។

គ្រាប់បាល់របស់អតីតខ្សែប្រយុទ្ធ Manchester United នេះ រកបាននៅវគ្គជម្រុះនេះ ៧គ្រាប់ លេងមិត្តភាពបាន២៤គ្រាប់ ពានរង្វាន់ Gold Cups បាន៧គ្រាប់ លេងនៅ World Cup ៣គ្រាប់ លេងនៅ Confederations Cup បាន៣គ្រាប់ និង២គ្រាប់ទៀតរកបាននៅពាន CONCACAF Cup និង 2016 Copa America Centenario ៕
មតិយោបល់