ព័ត៌មានកីឡា

Arsenal ភ្លាត់ចាញ់ Ostersunds ក្នុងដីខ្លួនឯង

បើទោះបីជាក្រុមកាំភ្លើងធំ Arsenal បានឡើងទៅកាន់វគ្គបន្ត នៃ Europa League ក៍ដោយតែអ្វីដែលជារឿងហួសហេតុនោះ គឺក្រុមជើងខ្លាំងអង់គ្លេសមួយ​នេះ បានភ្លាត់ចាញ់ក្រុម Ostersunds FK ក្នុងទឹកដីខ្លួនឯង ១-២ យប់មិញនេះ។

ជាក់ស្តែងណាស់ កាលពីជើងទី១ កន្លងមកក្រុម Arsenal បានយកឈ្នះ ក្រុម Ostersunds ក្នុងលទ្ធផលដល់ទៅ ៣-០ នៅក្រៅដី ក៍ប៉ុន្តែផ្ទុយមកវិញ Arsenal បានមកចាញ់ក្នុងដីខ្លួនឯង ២-១ ទៅវិញ។ ២ គ្រាប់របស់ក្រុមភ្ញៀវ Ostersunds រកបានដោយកីឡាករ Hosam Aiesh នៅនាទីទី ២២ និងកីឡាករ Ken Sema នៅនាទីទី ២៣ ចំណកក្រុម​ Arsenal វិញ រកបានត្រឹម ១ គ្រាប់ប៉ុណ្ណោះ តាមរយ:ការស៊ុតបញ្ចូលទីរបស់កីឡាករ Sead Kolasinac នៅនាទីទី ៤៧ ។

យ៉ាងណាវិញ ក្រុមកាំភ្លើងធំ Arsenal នៅតែបន្តឡើងទៅកាន់វគ្គ​បន្តទៀត នៃ Europa League ដោយសរុបលទ្ធផលទាំងពីរ ជើងយកឈ្នះក្រុម Ostersunds ក្នុងលទ្ធផល ៤-២ ។ ការបរាជ័យក្នុងដីខ្លួនឯងយប់មិញនេះ នឹងក្លាយជាមេរៀនមួយសម្រាប់ Arsenal ក្នុងការលេងវគ្គបន្ទាប់កុំឲ្យមានការធ្វេសប្រហែសបែបនេះទៀត។

https://www.youtube.com/watch?v=Hqu5VQYqKnI

មតិយោបល់