ព័ត៌មានកីឡា

Pique ៖ ​រឿង Messi ​គេ​ពិន័យ​៤​ប្រកួត ​ជា​រឿង​កំប្លែង​ផុត​លេខ​ហើយ

ខ្សែ​ការពារ Gerard Pique ​ហួស​ចិត្ត​និង​អស់​សំណើច​ខ្លាំង​នៅ​ពេល​ដែល​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​សម្រេច​ពិន័យ​កីឡាករ Lionel Messi ​៤​ប្រកួត ​ក្រោយ​ពី​រក​ឃើញ​ថា​រូបគេ​ប្រើ​ពាក្យ​សម្ដី​មិន​ល្អ​ដាក់​អាជ្ញាកណ្ដាល។

កីឡាករ​ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Messi ​ខាង​លើ​បាន​និយាយ​លក្ខណៈ​ដៀមដាម​ដល់​ FIFA ​ថា​៖ “រឿង​ដែល​ Messi ​ធ្វើ​គឺ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ។ តើ​នរណា​ដឹង​ថា​គ្រា​នោះ គាត់​និយាយ​អ្វី​ខ្លះ? បើ​កាយ​វិការ​បញ្ជាក់​បាន​យ៉ាង​នេះ នោះ​កីឡាករ​ម្នាក់​ៗ​ប្រហែល​ជា​ត្រូវ​ពិន័យ​ជាប់​រហូត​ហើយ”។

យ៉ាងណាមិញ ​ការ​ពិន័យ​នោះ​បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​ហើយ ដោយ Messi ​ត្រូវ​អនុវត្តន៍​ចាប់​តាំង​ពី​ប្រកួត​ជាមួយ​បូលីវី​កាល​ពី​ម្សិលមិញ​ម្ល៉េះ។ ដូច្នេះ ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​នេះ​នៅ​សល់​៣​ប្រកួត​ទៀត​ដែល​ត្រូវ​អវត្តមាន ​ខណៈ​ដែល​អាហ្សង់ទីន​ផ្ទាល់​លេង​នៅ​ជម្រុះ​ពាន​រង្វាន់ World Cup 2018 ​នៅ​សល់​តែ​៤​ប្រកួត​ទៀត​គឺ​ចប់​ហើយ។

សូម​បញ្ជាក់​ឡើង​វិញ​ថា FIFA ​ពិន័យ Messi ​ដោយសារ​តែ​រក​ឃើញ​ថា​កីឡាករ​រូប​នេះ​បាន​ជេរ​ប្រមាថ​អាជ្ញាកណ្ដាល​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ឈីលី៕

មតិយោបល់