ព័ត៌មានកីឡា

គ្រូជម្រើសជាតិថៃ លាលែងពីតំណែងក្រោយដឹកនាំមិនបានល្អនៅវគ្គជម្រុះ World Cup

លោក Kiatisuk Sanemuang គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ បានប្រកាសលាលែងពីតំណែងហើយ ក្រោយដឹកនាំក្រុមមិនបានល្អនៅវគ្គជម្រុះ World Cup ជុំទី៣។

គ្រូពោពេញដោយបទពិសោធន៍រូបនេះ ទើបតែបន្តកុងត្រាថ្មីកាលពីខែកុម្ភ: ប៉ុន្តែលទ្ធផលចាញ់អារ៉ាប៊ីសាអូឌីត និងជប៉ុន កាលពីពេលថ្មីៗនេះ បានធ្វើឲ្យលោកសម្រេចចិត្តលាលែងតែម្តង។

តាមប្រភពច្បាស់ការបានបញ្ជាក់ថា សហព័ន្ធបាល់ទាត់ថៃ​កំពុងស្វែងរកគ្រូបង្វឹកថ្មី ជាជនជាតិបរទេសវិញម្តង ដើម្បីមកដឹកនាំបង្រ្គប់កិច្ចនៅវគ្គជម្រុះវ៉់ើលខាប់ និងពានរង្វាន់ AFC Asian Cup នាពេលខាងមុខ។

ជម្រើសជាតិថៃ ក្រោយការដឹកនាំរបស់ Kiatisuk Sanemuang បានឈ្នះពាន Suzuki Cup ដល់ទៅ២ដង ពោលគឺឆ្នាំ២០១៤ និង ២០១៦។ លើសពីនេះ គ្រូដែលមានរហស្សនាម Zico ក៏ធ្លាប់ដឹកនាំក្រុម U23 ថៃឈ្នះមេដាយមាស Sea Game 2013 និងទទួលបានចំណាត់ថ្នាក់លេខ៤ ពានរង្វាន់ទ្វីបអាស៊ីផងដែរ។

មតិយោបល់