ក្រុមការពារតំណែងជើងឯក Barcelona បានបំបាក់ក្រុម Sporting ចាស់ដៃ ៦ – ១ ខណៈ Ronaldo បានតែតចុងម៉ោងជួយអោយ Real Madrid ស្មើក្រុម Las Palmas ៣-៣ ។
៦គ្រាប់របស់ Barca ធ្វើបានសម្រេចដោយ Lionel Messi នាទី៩, Juan Rodriguez ធ្វើឲ្យចូលទីខ្លួនឯងនាទី១១, Luis Suarez នាទី២៧, Francisco Alcacer នាទី៤៩, Neymar នាទី៦៥ និង Ivan Rakitic ថែម១គ្រាប់ទៀតនៅចុងម៉ោងនាទី៨៧។ រីឯ Sporting រកបាន១គ្រាប់វិញ ដោយកីឡាករ Carlos Castroនៅនាទី២១ ។

ចំណែក្រុម Real Madrid ដែលបានកាតក្រហម Bale នៅវគ្គទី២ ក្រោយស្មើគ្នា ១ – ១ នៅវគ្គដំបូង។ ឈានដល់វគ្គទី២ Las Palmas បន្ថែមគ្រាប់បាល់នាំមុខបានដល់ទៅ២គ្រាប់ ប៉ុន្តែត្រូវ Ronaldo តាមបានស្មើវិញដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៨៦ និងគ្រាប់បាល់ព្រលឹងចុងសក់នៅនាទីទី៨៩ទៅហើយ។
គិតត្រឹមសប្តាហ៍ទី២៥នេះ Barcelona ហក់ឡើងកំពូលតារាងបណ្តោះអាសន្នដោយមាន ៥៧ពិន្ទុក្នុងដៃ លើ Real Madrid ១ពិន្ទុ ប៉ុន្តែស្តេចសរនៅ១ប្រកួយក្នុងដៃ។

https://www.youtube.com/watch?v=nqnZRKXLZVA
https://www.youtube.com/watch?v=LzuF4c72kZE
មតិយោបល់