ព័ត៌មានកីឡា

Zidane៖ យើងមិនចង់ឲ្យបាត់បង់ BBC ឡើុយបើទោះបីជា Mbappe មកកាន់ Real Madrid ក៍ដោយ

លោក Zinedine Zidane អ្នកចាត់ការក្រុម Real Madrid បានឲ្យដឹងថា លោកចង់ឲ្យ Karim Benzema, Cristiano Ronaldo និង Gareth Bale បន្តនៅ Real Madrid បើទោះបីជា Kylian Mbappe មកកាន់ Real Madrid ក៍ដោយ។

Real Madrid កំពុងតែមមាញឹកយ៉ាងខ្លាំង​ ក្នុងការតាមប្រមាញ់ Kylian Mbappe ពីក្រុម Monaco ។ វត្តមានរបស់ Mbappe នេះដែរ ត្រូវបានសារពត៌មាន នាពេលកន្លងមក បានចុះផ្សាយថា ប្រសិនបើ Mbappe មកកាន់ Real Madrid មែននោះ BBC នឹងមាននរណាម្នាក់ ដែលត្រូវចាកចេញពីក្រុមយក្សអេស្ប៉ាញ មួយនេះ។ យ៉ាងណាវិញ បើតាម ការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា លោក Zinedine Zidane អ្នកចាត់ការក្រុម Real Madrid បាននិយាយថា៖ Bale, Benzema និង Ronaldo នឹងមិនទៅណាចោលក្រុមឡើយ ព្រោះថាតារា ទាំង៣ដួងនេះ សំខាន់ខ្លាំងណាស់ ចំពោះ Real Madrid ។

លោក Zidane បានបន្តទៀតថា ថ្វីបើ Mbappe យើងត្រូវតែទិញមែន តែយើងក៍មិនចង់លក់នរណាម្នាក់ ក្នុងចំណោម BBC ឡើយ។ Mbappe គ្រាន់តែជាសមាជិកថ្មីប៉ុណ្ណោះ ដើម្បីមកជួយក្លិប តែ Bale, Benzema និង Ronaldo គឺជាគ្រាប់គុជ ដែលនាំឲ្យពួកយើងឈ្នះពាន ប៉ុន្មានឆ្នាំនេះ។ ក្លិបមិនបោះបង់ចោលនរណាម្នាក់ឡើយ ក៍ប៉ុន្តែ ក្លិបត្រូវស្ទាបស្ទង់ សមត្ថភាព កីឡាករទាំងអស់ ដើម្បី ស្វែងរកថា អ្នកណាសាកសម ក្នុងការលេង ជម្រើស ១១នាក់ដំបូង​ កន្លែងណាគ្រប់គ្រាន់ និងកន្លែងណា ត្រូវបំពេញបន្ថែម។

ដូច្នេះហើយ ក្លិបចង់រក្សាទុក កីឡាករល្អៗ ដើម្បីជួយក្លិប នៅក្នុងការប្រជែងពាន នារដូវកាលក្រោយនេះទៀត ដែលទាមទារឲ្យ ក្លិប ត្រូវទិញកីឡាករបន្ថែម និងរក្សាទុកកីឡាករចាស់ដែលពោរពេញទៅដោយសមត្ថភាព។

មតិយោបល់