ពហុកីឡដ្ឋានមរតកតេជោ មានសាងសង់រួចរាល់នូវដំណាក់កាលទី១ហើយ ដោយអគារទាំងអស់បង្កប់សុទ្ធតែរចនាបថខ្មែរ និងសាងសង់ដោយកូនខ្មែរទាំងអស់។
ក្នុងគម្រោងនេះ សាលហែលទឹកមានជំហំធំជាងគេ ដោយមានអាងហែលមួយ កំដៅសាច់ដុំមួយ និងអាងលោតមួយ។ បន្ទាប់មកពីអគារកីឡាក្នុងសាល ដែលប្រើសម្រាប់កីឡាលេងក្នុងសាលបានដូចជា ប្រដាល់ បាល់ទះ សី ជាដើម។ ចំណែកសមិទ្ធីផលមួយចុងក្រោយគឺ អគារស្នាក់នៅសម្រាប់កីឡាករ ពេលប្រមូលផ្តុំហ្វឹកហាត់ឬប្រកួត។
លាតសន្ធឹងលើដីតំបន់អភិវឌ្ឍព្រែកព្នៅ ការសាងសង់ដំណាក់កាលទី១នេះនឹងធ្វើការសម្ភោធន៍នៅថ្ងៃទី ៤ ខែមេសាខាងមុខ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី និងបន្តចុះបឋមសិលាសាងសង់ទីលានបាល់ទាត់មួយបន្ថែមទៀត ដែលអាចផ្ទុកអ្នកទស្សនាបាន៥៥០០០នាក់។
កូន
មតិយោបល់