លោក Jose Mourinho ចង់បានកីឡាករ២នាក់បន្ថែមទៀតនៅរដូវក្ដៅខាងមុខនេះ ដើម្បីមកបន្ថែមកន្លែងខ្វះខាតនៅក្នុងក្រុមបិសាចក្រហម Manchester United ។

Eric Dier និង Tiemoue Bakayoko ជាគោលដៅចំបងរបស់ក្រុម Man Utd ទិញយកនៅរដូវក្ដៅខាងមុខ ក្រោយពីលោក Jose មើលឃើញកន្លែងដែលក្រុមរបស់ខ្លួនកំពុងតែខ្សោយខ្លាំងមែនទែន។ ខណៈដែលកីឡាករ២នាក់នេះ អាចនឹងមានតម្លៃខ្លួនខ្ពស់ផងដែរ រហូតដល់ទៅ៤០លានផោនឯណោះ ដែលក្រុមបិសាចក្រហមត្រូវចំណាយ។ Dier ជាកីឡាករកំពុងឡើងជើងរបស់ Spurs ខណៈដែល Bakayoko ក៏ជាតួអង្គម្នាក់របស់ Monaco ផងដែរ។

ក្រុម Man Utd នៅពេលនេះ កំពុងតែប្រជែងយកតំណែង Top4 ក្នុងលីគកំពូលអង់គ្លេស ហើយពួកគេក៏នៅមានពានរង្វាន់ធំមួយទៀតដែលត្រូវដណ្ដើមផងដែរគឺ UEFA Europa League ៕
មតិយោបល់