ព័ត៌មានកីឡា

កីឡាករកំពូលកាច ត្រៀមមកកាន់ Premier League វិញ

អតីតខ្សែប្រយុទ្ធ ក្រុម Manchester City, Liverpool, Inter Milan និង AC Milan កីឡាករ Mario Balotelli ត្រៀមផ្លាស់មកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League វិញ ដោយគ្មានតម្លៃខ្លួន។

តាមរយ:ការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ខ្សែប្រយុទ្ធអ៊ីតាលី Mario Balotelli នឹងផ្លាស់មកកាន់ Premier League នៅរដូវកាលក្រោយនេះ ពីក្រុម Nice របស់បារាំង ដោយមិនមានតម្លៃផ្ទេរឡើយ។ ក្នុងនោះដែរភ្នាក់ងាររបស់​កីឡាករស្បែកខ្មៅរូបនេះ បានឲ្យដឹងថា Balotelli មានការចាប់អារម្មណ៍យ៉ាង​ច្រើនពីក្លិបធំៗ ទាំងនៅអង់គ្លេស និងអ៊ីតាលី រួមមាន Manchester City, Liverpool, AC Milan, Inter Milan, Roma និង Juventus ជាដើម កំពុងចង់បានខ្សែប្រយុទ្ធរូបនេះ។

ភ្នាក់ងារកីឡាកររូបនេះដដែល បានបន្តទៀតថា ប្រសិនបើកុងត្រា Balotelli មិនទាន់ចប់វិញនោះ តម្លៃផ្ទេរកីឡាកររូបនេះ មិនទាបជាង ១០០លានអឺរ៉ូឡើយ បើនិយាយពីសមត្ថភាពប្រយុទ្ធវិញ Balotelli នៅតែល្អដដែល ទាំងកាយសម្បទា និងកម្លាំង Balotelli ពិតជារឹងមាំខ្លាំងណាស់។

យ៉ាងណាវិញ Mario Balotelli បានសម្រេចចិត្តចង់ត្រឡប់មកកាន់ Premier League វិញ ក្រោយចប់កុងត្រាជាមួយក្រុម Nice ខណ:ក្លិបដែល Balotelli ចង់មកលេងនោះ គឺអតីតក្លិបចាស់ Manchester City និងក្រុមហង្សក្រហម Liverpool ។

មតិយោបល់