Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ល្អមើលណាស់!! ...

ល្អមើលណាស់!! តោះមើលការបញ្ចូលសំឡេងរឿង Smurfs: The Lost Village 2017

ក្រុមហ៊ុនកុន Sony បានរកឃើញភាពជោគជ័យមហាសាលជាមួយរឿង Smurfs franchise កាលពីឆ្នាំ ២០១១ និង ភាគ២ កាលពីឆ្នាំ ២១០៣ ជារឿងដែលកំប្លែង មានកង្កប់ទៅដោយមនោសញ្ជេតនាជ្រាលជ្រៅល្អមើលដាច់គេ ហើយជាខ្សែភាពយន្ដដែលរកចំណូលបានរាប់លានដុល្លារទាំង ២លើក ។
ក្នុងនោះដែរ ការរំពឹងទុកនូវក្នុងឆ្នាំ ២០១៧ នេះ ខ្សែភាពយន្ដជាភាគបន្ដ ដែលមានចំណងជើងថា Smurfs: The Lost Village 2017 គ្រោងនឹងកើបលុយនៅក្នុងខែ មេសា នាពេលខាងមុខនេះហើយ ហើយការទន្ទឹងរង់ចាំរបស់ទស្សនិកជនការបានជិតមកដល់ដែរ ។

មិនអាចរំលងបានឡើយ កំពូលខ្សែភាពយន្ដល្អដាច់គេនៅក្នុងឆ្នាំ ២០១៧ នេះ បានប្រមូលផ្ដុំកំពូលតារាចម្រៀង ហូលីវូត ជាច្រើនរូប មកបញ្ចូលសំឡេងរឿង និង ចម្រៀងនៅក្នុងខ្សែភាពយន្ដរឿង Smurfs: The Lost Village 2017 រួមមានដូចជា ៖
១. Demi Lovato សម្ដែងជាតួអង្គ Smurfette
២.Jack McBrayer សម្ដែងជាតួអង្គ Clumsy
៣.Danny Pudi សម្ដែងជាតួអង្គ Brainy
៤.Joe Manganiello សម្ដែងជាតួអង្គ Hefty
៥.Mandy Patinkin សម្ដែងជាតួអង្គ Papa Smurf
៦.Rainn Wilson សម្ដែងជាតួអង្គ Gargamel

ពិតជាទ្រាំមិនបានមែន តោះមកទស្សនាវីដេអូ trailer និង ការបញ្ជូលសំឡេងរឿង Smurfs: The Lost Village 2017 ខាងក្រោមនេះ សូមទស្សនាដោយមេត្រីភាព ៖
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖


Loading...