ព័ត៌មានកីឡា

យល់យ៉ាងម៉េច​ បានចង់មកកាន់ Premier League

បន្ទាប់ពីក្របខ័ណ្ឌ Premier League កាន់តែកក្រើក​ដោយសារតែក្រុមកំពូលៗរបស់អង់គ្លេស ចាប់ផ្តើមលេង​ឡើងជើងវិញនោះ បានធ្វើឲ្យកីឡាករល្បីៗ ជាច្រើនចាប់អារម្មណ៍ ក្នុងការផ្លាស់មកកាន់ក្របខ័ណ្ឌ​កំពូល​នៅអឺរ៉ុបមួយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Marca បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ ដែលកំពុងតែមានប្រជាប្រិយភាព Marco Asensio កំពុងតែចង់ផ្លាស់មកលេង នៅ Premier League ។ តាមប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា ការចង់ផ្លាស់មកលេងនៅ Premier League នេះដែរ ដោយសារតែ នៅអង់គ្លេសមានការប្រកួតប្រជែងច្រើន ម្យ៉ាងកីឡាករដែលនៅទីនោះ ពោរពេញទៅដោយ​ភាពល្បី​ល្បាញយ៉ាងខ្លាំង។ បន្ថែមលើនេះ នៅ Real Madrid ថ្វីដ្បិតជាក្រុមខ្លាំងកំពូលមួយនៅអឺរ៉ុបមែន តែកីឡាករល្អៗ​ច្រើនណាស់​​ ដែលពេលខ្លះធ្វើឲ្យពិបាកក្នុងការប្រជែង​យក​ជម្រើស១១នាក់ដំបូងបាននោះ។

អ្វីដែលជម្រុញឲ្យ Asensio កាន់តែចង់ទៅលេងនៅ Premier League នោះ គឺកីឡាកររូបនេះ កំពុងតែត្រូវបានក្រុមបីសាចក្រហម Manchester United ចាប់អារម្មណ៍ចង់បានផងដែរ។ យ៉ាងណាវិញ វាពិបាកបន្តិច ដែល Real Madrid យល់ព្រមដោះលែងកីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ ព្រោះ​ថា សមត្ថភាពរបស់ Marco Asensio មិនចាញ់តារារៀមច្បង Cristiano Ronaldo ឡើយ ជាពិសេសនោះ គឺការទាត់បាល់ពីចម្ងាយប្រកបដោយថាម​ពល ។ ក៍ប៉ុន្តែព័ត៌មាន ដែលទទួលបានចុងក្រោយនេះ លោក Zinedine Zidane បានបើកផ្លូវឲ្យ Asensio ចាកចេញផងដែរ ដែលនេះមានន័យថា កីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ អាចមានសង្ឃឹមក្នុងការផ្លាស់ទៅកាន់ Premier League បាន។

ដូច្នេះហើយ ការសម្រេចចិត្តចង់មកកាន់ Premier League របស់ Marco Asensio នឹងមានពន្លឺ ប្រសិនបើក្រុមស្តេចស Real Madrid យល់ព្រមបើកផ្លូវ​ឲ្យ​កីឡាកររូបនេះចាកចេញនោះ ខណ:បីសាចក្រហម Manchester United គឺជាក្រុមដែលអាចឆក់យកបេះដូង Asensio បាន។

មតិយោបល់