ព័ត៌មានសុខភាព

បើដឹងថាម៉ាស្សាបាតជើងមានប្រយោជន៍យ៉ាងនេះ អ្នកច្បាស់ជាម៉ាស្សារាល់ថ្ងៃ

នៅក្នុងចំណោមការម៉ាស្សាទៅលើរាងកាយមនុស្ស ការម៉ាស្សាបាតជើងគឺវវិធីម៉ាស្សាដែលមានប្រសិទ្ធខ្ពស់មួយ ព្រោះសរសៃនៃសរីរាង្គទាំងអស់ក្នុងរាងកាយរបស់មនុស្ស គឺបានទៅផ្តុំគ្នានៅនឹងបាតជើង។ ដូចនេះហើយប្រសិនបើអ្នកអាចធ្វើម៉ាស្សាបាតជើង នៅពេលមុនចូលគេង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

  • ធ្វើឲ្យស្បែកស្រស់ស្អាត
  • ធ្វើឲ្យប្រព័ន្ធឈាមរត់បានស្រួល
  • ជំនួយដល់ការទទួលទានដំណេក
  • កាត់បន្ថយការហើមដៃហើមជើង​ អំឡុងពេលមានផ្ទៃពោះ
  • បង្កើនសមត្ថភាពសរីរាង្គក្នុងរាងកាយ
  • កាត់បន្ថយអាការឈឺជើង។

ក្រៅពីនេះអត្ថប្រយោជន៍ខាងលើនេះ ការធ្វើម៉ាស្សាបាទជើង អាចព្យាបាលបញ្ហាសុខភាពរ៉ាំរ៉ៃមួយចំនួនដូចជា ឈឺខ្នង ឈឺសន្លាក់ កាត់បន្ថយសម្ពាធឈាមខ្ពស់ ស្រ្តេស ជំងឺទឹកនោមផ្អែមជាដើម៕

មតិយោបល់