ព័ត៌មានកីឡា

Lingard បន្តកុងត្រាថ្មីជាមួយបីសាចក្រហម

កីឡាករខ្សែបម្រើវ័យ ២៤ឆ្នាំ សញ្ជាតិអង់គ្លេស Jesse Lingard បានយល់ព្រមបន្តកិច្ចសន្យាឲ្យក្រុមបីសាចក្រហម Manchester United រហូតដល់ឆ្នាំ ២០២១។

បន្ទាប់ពីការបង្ហាញខ្លួនបានយ៉ាងល្អ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Jose Mourinho កីឡាករវ័យក្មេង Lingard បានចូលរួមចំនែកយ៉ាងច្រើន ក្នុងការនាំក្រុមបីសាចក្រហមឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អប្រសើរ នៅរដូវកាលនេះ។ នាពេលថ្មីៗនេះ Lingard បានយល់ព្រមបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបបីសាចក្រហម Manchester United ដើម្បីបន្តការប្រកួតប្រជែងយក ក្រុមកំពូលទាំងបួននៅ Premier League។ ថ្វីបើ Lingard មិនបានបង្ហាញខ្លួន គ្រប់ការប្រកួត សម្រាប់ Man Utd តែកីឡាករវ័យក្មេងរូបនេះ ហាក់ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អ្នកចាត់ការថ្មីរបស់ក្រុម។

យ៉ាងណាវិញនោះដែរ Man Utd ត្រូវការពិន្ទុខ្ពស់បំផុតសម្រាប់ការដណ្តើមយកកៅអី Champion League នៅរដូវកាលក្រោយរបស់ពួកគេ។ ចំពោះការបន្តកិច្ចសន្យាថ្មីនេះ Lingard នឹងទទួលបានប្រាក់ប្រចាំសប្តាហ៍ចំនួន ១០ម៉ឺនអឺរ៉ូ ដែលជាចំនួនប្រាក់ខែមួយខ្ពស់ សម្រាប់កីឡាករបាល់ទាត់អាជីព។

ដូចនេះហើយការបន្តកុងត្រាថ្មីនេះ សង្ឃឹមថា Lingard នឹងធ្វើឲ្យក្រុមបីសាចក្រហម Manchester United អាចដណ្តើមបានតំណែងក្រុមកំពូលទាំងបួន និងអាចធ្វើឲ្យបីសាចក្រហមលើកពាន Premier League នៅរដូវកាលក្រោយ៕

មតិយោបល់