ភាពរកាំរកូស រវាង Neymar និង Cavani ថ្វីត្បិតត្រូវបានបញ្ចប់ទាំងស្រុងមែន ក្រោយពេលដែល Cavani យល់ព្រមប្រគល់តួនាទីទាត់បាល់ ១១ម៉ែត្រឲ្យ Neymar តែទឹកចិត្តកីឡាករនៅមិនទាន់ចប់នៅឡើយទេ ខណៈពេលនេះ Cavani បានប្រកាសចង់ចាកចេញពី Paris Saint Germain ជាថ្មីម្តងទៀត។
បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani មិនចង់បន្តលេងឲ្យក្រុម Paris Saint Germain ទៀតហើយ ដោយរូបគេចង់ផ្លាស់ទ្រនុំថ្មី ដែលមិនមានភាពល្អក់កករ ក្នុងអាជីព និងមិត្តរួមក្រុម។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា កីឡាករវ័យ ៣០ឆ្នាំរូបនេះ ចង់មកលេងក្រោមករដឹកនាំ របស់លោក Pep Guadiola ដែលជាអ្នកចាត់ការក្រុម Manchester City នាពេលបច្ចុប្បន្ននេះ ដែលមានន័យថា Edinson Cavani ចង់មកលេងឲ្យក្រុម Manchester City ។
សម្រាប់ខាងក្រុម Manchester City ហាក់ដូចជាមិនមានបំណងចង់បាន ខ្សែប្រយុទ្ធ Edinson Cavani ឡើយ ព្រោះថាក្លិបកំពុងឡើងជើងមួយនេះ មានខ្សែប្រយុទ្ធទាំងចាស់ និងថ្មីល្អៗជាច្រើន ដែលមិនចាំបាច់ត្រូវការខ្សែប្រយុទ្ធបន្ថែមឡើយ។ ក៍ប៉ុន្តែ Cavani ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមតោខៀវ Chelsea និងក្លិបចាស់របស់គេ Napoli ដែលក្លិបទាំង២ នេះប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្តើមយក Cavani ។
យ៉ាងណាក៍ដោយ Cavani ចង់មក Man City យ៉ាងខ្លាំង តែបើសិន Man City មិនត្រូវការូបគេ ក៍កីឡាកររូបនេះ នៅតែចាកចេញពីក្រុម Paris Saint Germain ដដែល ព្រោះថា ក្រុមបារាំងមួយនេះ បានត្រៀមទិញ Alexis Sanchez មកជំនួសរូបគេទៅហើយ។
មតិយោបល់