ព័ត៌មានកីឡា

ថ្វីបើជាប់ឈ្មោះ ក្នុងបញ្ជីកោះហៅរបស់ Man Utd តែ De Gea មិនទាន់ច្បាស់ពីអនាគត់ បន្តនៅ ឬចាកចេញឡើយ

អ្នកចាំទី ដែលកំពុងតែទទួលបានប្រជាប្រិយភាព Devid De Gea មិនទាន់ប្រាកដ ពីអនាគត់របស់គេ ជាមួយនឹងក្រុមបីសាចក្រហម Manchester United ឡើយ។

ក្នុងការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ក្រោយពីបរាជ័យ ក្នុងការនាំយកអ្នកចាំទីរបស់ក្រុម AC Milan និង Chelsea រួចមក ក្រុមយក្ស Real Madrid បានងាកមកតាមប្រមាញ់ អ្នកចាំទីអេស្ប៉ាញ Devid De Gea សារជាថ្មីម្តងទៀត។ ជាការពិតណាស់ De Gea ទទួលបានការចាប់អារម្មណ៍ ពីក្រុម Real Madrid ជាយូរណាស់ មកហើយ គ្រាន់តែមិនទាន់អាចផ្លាស់ទៅកាន់បាន ដោយសារបញ្ហាមួយចំនួនរវាងក្រុម ទាំងពីរ។

យ៉ាងណាវិញ ក្រោយពីអ្នកចាំទី Gianluigi Donnarumma បន្តចុះកុងត្រាថ្មីជាមួយក្រុម AC Milan និងអ្នកចាំទីរបស់ក្រុមតោខៀវ Chelsea កីឡាករ Thibaut Courtois មិនព្រមមកកាន់ Real Madrid នោះ បានធ្វើឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ ដូរគោលដៅផ្សេងវិញ។ គួរបញ្ជាក់ផងដែរថា De Gea ត្រូវបានពត៌មានកន្លងមក ចុះផ្សាយថា អ្នកចាំទីរូបនេះ ជិតនឹងផ្លាស់ទៅកាន់ Real Madrid ទៅហើយ តែដោយសារ តម្លៃខ្លួន ដែល Man Utd ដាក់លក់ថ្លៃពេក ទើបធ្វើឲ្យ Real Madrid ដូរគោលដៅទៅរក អ្នកចាំទីវ័យក្មេង របស់ AC Milan និងអ្នកចាំទីឆ្នើមរបស់ Chelsea វិញ។

តាមរយ:ការទៅប្រកួត International Champion Cup នៅសហរដ្ឋអាមេរិកនោះ នឹងក្លាយជាឱកាស មួយសម្រាប់ក្រុម Real Madrid ក្នុងការទិញយក Devid De Gea ពីក្រុមបីសាចក្រហម Manchester United ខណះ លើកនេះ Real Madrid នឹងមិនសូញសាញ ជាមួយតម្លៃខ្លួនរបស់អ្នកចាំទីអេស្ប៉ាញ វ័យ ២៦ឆ្នាំរូបនេះឡើយ។

មតិយោបល់