បីសាចក្រហម Manchester United បានយកឈ្នះក្រុមឆ្មារខ្មៅ Sunderland យ៉ាងចាស់ដៃ ក្នុងលទ្ធផល 3-0 ។
បីគ្រាប់ក្រៅដី កាលពីយប់មិញ គឺល្មមគ្រប់គ្រាន់ឲ្យបីសាចក្រហមទទួលបានបីពិន្ទុ នៅក្នុងសប្តាហ៍នេះ។ គ្រាប់បាល់ដំបូងរកបានដោយ ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimuvic នៅនាទីទី៣០ និងនៅនាទីទី ៤៦ ដោយកីឡាករ Mkhitaryan និងគ្រាប់ទីបីរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Rashford នៅនាទីទី ៨៩ ។
ជ័យជំនះនេះ បានធ្វើឲ្យ Man Utd ឡើងមកឈរលេខ៥ បណ្តោះអាសន្ននាំមុខកាំភ្លើងធំ Arsenal បីពិន្ទុដែលនៅសល់មួយប្រកួតក្នុងដៃ និងតាមពីក្រោយក្រុម Manchester City ៤ពិន្ទុ៕





មតិយោបល់