ព័ត៌មានកីឡា

Zidane ចង់ឲ្យ Ronaldo និង Bale ទៅចាប់ដៃគូនៅក្លិបមួយទៀត

បន្ទាប់ពីការចាកចេញ ពីក្រុមអធិរាជស Real Madrid រួចមក លោក Zinedine Zidane បានណែនាំឲ្យខ្សែប្រយុទ្ធ ២រូបរបស់ក្រុមអេស្ប៉ាញមួយនេះ វេចបង្វេច​ទៅ​ចាប់ដៃគូជាមួយគ្នា នៅក្លិបផ្សេងទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Diario Gol បានឲ្យដឹងថា Zidane ចង់ឲ្យ Cristiano Ronaldo និង Gareth Bale ទៅចាប់ដៃគូជាមួយគ្នា នៅក្រុម​បីសាចក្រហម Manchester United វិញ។ ការណែនាំបែបនេះដែរ ដោយសារ​តែ​ អតីតគ្រូ Real Madrid របនេះ បានមើលឃើញថា ក្រុម Real Madrid កំពុងតែតាមអន្ទង នាំយកកីឡាករក្មេងៗ ជាច្រើនរូប នៅរដូវក្តៅខាងមុខនេះ ដើម្បី​រុះ​រើកីឡាករឡើងវិញ។

ការធ្វើបែបនេះដែរ វាអាចប៉ះពាល់ដល់កីឡាករមួយចំនួន​របស់ Real Madrid ក្នុងការប្រឈមកាលក់ចេញ ក្នុងគោលបំណងយកលុយ​ទិញ​កីឡាករក្មេងវិញនោះ ជាពិសេស Gareth Bale ជាដើម។ ដោយសារបញ្ហានេះឯង លោក Zinedine Zidane ចង់ឲ្យ Cristiano Ronaldo និង Gareth Bale សម្រេចចិត្តជាថ្មីម្តងទៀត រឿងអនាគត់របស់គេ គួរ​បន្តនៅ Real Madrid ទៀត ឬយ៉ាងណានោះ។ យ៉ាងណាវិញ សម្រាប់លោក Zidane ហាក់មិបចង់ឲ្យ ខ្សែប្រយុទ្ធឆ្នើមទាំង២រូបនេះ បន្តលេងនៅអេស្ប៉ាញ​ទៀតឡើយ លោកគិតថា Ronaldo និង Bale បើទៅចាប់ដៃគូជាមួយគ្នា នៅក្រុម​បីសាចក្រហម Manchester United នារដូវកាលក្រោយនេះ ច្បាស់ជាល្អខ្លាំង​ណាស់។

ដូច្នេះហើយ មិនត្រឹមតែលាលែងចេញពីតំណែងគ្រូបង្វឹកក្រុម Real Madrid ឡើយ លោក Zinedine Zidane បានព្យាយាមណែនាំ Cristiano Ronaldo និង Gareth Bale ឲ្យចាកចេញពី Real Madrid ផងដែរ។

មតិយោបល់