ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសឡាវ នៅវេលាម៉ោង ៣ រសៀលនេះ តាមជើងហោះហើរ Vn 920 ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិឡាវ នៅថ្ងៃទី២១ ខែមិនា នេះនាទីក្រុងវាងច័ន្ទ។
គោព្រៃកម្ពុជា យកការប្រកួតមិត្តភាពនេះ សម្រាប់ត្រៀមប្រកួតផ្លូវការធំមួយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបបិទពូល C នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 នៅប្រទេសតាហ្ស៊ីគីស្ថាន (ទឹកដីកណ្ដាល)៕


មតិយោបល់