ព័ត៌មានកីឡា

អ៊ីតាលី ទម្លាក់អេស្ប៉ាញត្រឹមវគ្គ១៦ក្រុមចុងក្រោយ

អ៊ីតាលីៈ ក្រុមជម្រើសជាតិអ៊ីតាលីបានទម្លាក់ក្រុមកាពារតំណែងជើងឯកអេស្ប៉ាញត្រឹមវគ្គ១៦ ក្រុមចុងក្រោយ ដោយយកឈ្នះក្នុងលទ្ធផល ២ទល់និង០ កាលពីយប់មិញនៅកីឡដ្ឋាន Stade de France។

អ៊ីតាលី បានបើកការនាំមុខអេស្ប៉ាញនៅតង់ទី១ ធ្វើបានសម្រេចដោយខ្សែការពារ Giorgio Chiellini នៅនាទីទី៣៣។

ជិតចប់ការប្រកួតទៅហើយ ពោលនៅនាទីទី ៩០ ខ្សែបម្រើ Graziano Pelle បានស៊ុតគ្រាប់ជ័យជម្នះមួយគ្រាប់ទៀតឲ្យអ៊ីតាលី ឈ្នះអេស្ប៉ាញ២ទល់និង០។ លទ្ធផលនេះ ធ្វើឲ្យអតីតក្រុមជើងឯក បានធ្លាក់ត្រឹមវគ្គ១៦ក្រុមនេះ ខណៈអ៊ីតាលីនឹងឡើងទៅប៉ះអាឡឺម៉ង់នៅថ្ងៃទី២ កក្កដាខាងមុខ។

យប់មិញនេះផងដែរ ក្រុមខ្លាំងអង់គ្លេស ក៏បានធ្លាក់ដូចគ្នា ក្រោយចាញ់អ៊ីស្លង់ ២ទល់និង១៕

មតិយោបល់