ព័ត៌មានកីឡា

Barcelona ទិញបានខ្សែប្រយុទ្ធឆ្នើម Toni Duggan ពីក្រុម Manchester City

ក្រុមអ្នកមានបុណ្យ Barcelona បានសម្រេចបំណងក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Man City ដោយចុះកុងត្រារយ:ពេល ២ឆ្នាំជាមួយនឹងក្លិប។

ក្រោយពីតាមប្រមាញ់ខ្សែប្រយុទ្ធឆ្នើម Toni Duggan របស់ក្រុម Man City អស់រយ:ពេលយ៉ាងយូរកន្លងមក Barcelona អាចនាំយកកីឡាការនីរូបនេះបានហើយ។ កីឡាការនី Toni Duggan មិនត្រូវបានទម្លាយនូវតម្លៃខ្លួនក្នុងការផ្ទេរមកកាន់ក្លិបថ្មីឡើយ ខណះកីឡាការនីវ័យ ២៥ឆ្នាំរូបនេះ មានការសប្បាយចិត្តច្រើន ក្នុងការមកកាន់ Barcelona នេះ។ គួរបញ្ជាក់ផងដែរថា Toni Duggan បានលេងឲ្យ Man City ៤រដូវកសលកន្លងមកហើយ ក្រោយពីផ្លាស់ពីក្រុម Everton ដោយបានជួយ Man City ឈ្នះពាន Woman’s Super Cup កាលពីឆ្នាំ ២០១៦។

ចំពោះក្រុមជម្រើសជាតិអង់គ្លេសវិញ Toni Duggan បានរួមចំណែកឲ្យក្រុមជម្រើសជាតិអង់គ្លេសឡើងដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ Woman World Cup កាលពីឆ្នាំ ២០១៥ និងជាសមាជិក១រូបយ៉ាងសំខាន់ក្នុងការប្រកួតពានរង្វាន់ European Championship នៅរដូវក្តៅខាងមុខនេះ។ ដូច្នេះហើយ វត្តមានរបស់ កីឡាការនី​Toni Duggan នឹងធ្វើឲ្យក្រុម Barcelona កាន់តែប្រសើរជាងមុនជាក់ជាមិនខាន។

មតិយោបល់