ព័ត៌មានកីឡា

គ្រូវេស្ទើន ថាជួប ម៉ាឡេស៊ី រសៀលនេះគ្មានអ្វីគួរឲ្យបារម្ភ

គ្រូជំនួយក្រុមបាល់ទាត់វេស្ទើនភ្នំពេញ ដែលតំណាងកម្ពុជាទៅលេងពានសិស្សសកលវិទ្យាល័យអាស៊ាន លោក ទឹម គឹមអូន បង្ហើបថាជំនួបតទល់និងក្រុមម៉ាឡេស៊ី នារសៀលម៉ោង៣:៣០ ថ្ងៃនេះ ពុំសូវមានអ្វីគួរព្រួយបារម្ភច្រើនឡើយ។

ឆ្លើយឆ្លើយជាមួយ Post News គ្រូជំនួយរូបនេះលើកឡើងថា ទម្រង់លេងរបស់ម៉ាឡេស៊ីនៅខ្វះចន្លោះច្រើន ពិសេសតំបន់កាពារ ហើយការត្រៀមខ្លួនរបស់ក្រុមលោកបានល្អជាងមុន ទើបធ្វើឲ្យក្រុមពុំមានអ្វីគួរខ្វាយខ្វល់ច្រើនឡើយ។13494870_604943399673661_2668923341666682746_n« និយាយទៅទម្រង់លេងរបស់ម៉ាឡេ ដូចគ្មានអីគួរកត់សម្គាល់ទេ។ ភាគរយយើងឈ្នះគឺច្រើន និយាយទៅប្រព័ន្ធកាពារគាត់នៅមានកម្រិត ដូច្នេះយើងអាចនៅលើគាត់។ យើងសង្ឃឹមច្រើនសម្រាប់ថ្ងៃនេះ។» សម្តីលោក ទឹម គឹមអូន។

បែបនេះក្តីគ្រូវ័យក្មេងដដែលបន្តថា លោកមិនឲ្យកូនក្រុមប្រហែសច្រើនឡើយសម្រាប់ប្រកួតនេះ ព្រោះគ្រប់យ៉ាងសុទ្ធតែអាចកើតឡើងគ្រប់ពេលក្នុងវិស័យបាល់ទាត់។

គួរបញ្ជាក់ថា មុនជំនួបជុំទី២នេះ កម្ពុជា បានស្មើម្ចាស់ផ្ទះសិង្ហបុរី ១ទល់និង១ ម្តងរួចហើយ កាលចុងសប្តាហ៍មុន។13669032_612240295610638_779772964053110873_n
13600279_611825452318789_3587662581793057981_n

13620217_611565069011494_227089958201480090_n

មតិយោបល់