ព័ត៌មានកីឡា

ពីរគ្រាប់របស់ Ronaldo ជួយឲ្យ Real ឈ្នះ Bayer

ក្រុមយក្ស​អេស្ប៉ាញ Real Madrid បានយកឈ្នះក្រុម​ Bayern Munich ក្នុងលទ្ធផល ២-១ កាលពីយប់មិញ នៅលើទឹកដីនៃប្រទេសអាឡឺម៉ង់។

កំពូលខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្រុម Real Madrid យកឈ្នះទៅលើក្រុម Baryern Munich តាមយ:ការស៊ុតបញ្ចូលទី២គ្រាប់ទៅលើគូប្រកួត។ ២គ្រាប់នេះ រកបាននៅនាទីទៅ ៤៧ និងនាទីទី ៧៧​ខណ:ដែលក្រុមម្ចាស់ផ្ទះបាននាំមុខមុន ១គ្រាប់តាំងពីនាទីទី២៥ ដោយកីឡាករ Vodal។

ឆ្លងកាត់ការប្រកួតនេះ ក្រុម Real Madrid មានសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះថា ការប្រកួតជើងទី២ ធ្វើឡើងនៅ Santiago Bernabue ដែលជាទឹកដីរបស់ពួកគេ។ លទ្ធផលតំណាលគ្នា នៅក្នុងការប្រកួត UEFA Champion League យប់មិញនេះ គឺ Dortmund ចាញ់ Monaco ២-៣​ និង Atletico Madrid ឈ្នះ Leicester City ១-០៕

មតិយោបល់