ព័ត៌មានកីឡា

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស ត្រូវ​បណ្ដេញ​ចេញ​ក្រោយ​កាន់​តំណែង​បាន​៦៧​ថ្ងៃ

លោក Sam Allardyce ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស(FA) បណ្ដេញចេញហើយក្រោយពីរកឃើញថាគ្រូបង្វឹករូបនេះយកឈ្មោះទៅរកស៊ីខាងក្រៅ ដោះដូរជាមួយទឹកប្រាក់៤សែនផោន។

Sam ទើបតែកាន់តំណែងជាគ្រូបង្វឹកអង់គ្លេសបានរយៈពេល៦៧ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបណ្ដេញចេញទៅ ហើយ ដោយសារតែមានការបែកធ្លាយវីដេអូចរចាមួយរវាងគ្រូបង្វឹករូបនេះ និងឈ្មួញម្នាក់ក្នុងទឹកប្រាក់ ៤០០ ០០០ផោន ដើម្បីដោះដូរព៌ត៍មានគ្នា។ រឿងរ៉ាវមួយនេះ ត្រូវបាន FA សម្រេចចិត្តដកគ្រូនេះចេញតែម្ដង កុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ។

england-ft

នៅក្នុងការប្រជុំជាមួយសហព័ន្ធបាល់ទាត់អង់គ្លេស គ្រូបង្វឹកវ័យ៦១ឆ្នាំខាងលើបានសារភាពថាខ្លួនពិតជាធ្វើដូច្នេះមែន ហើយក៏ព្រមចាកចេញពីតំណែងដោយគ្មានអ្វីត្រូវតវ៉ាដែរ។

សូមបញ្ជាក់ថា Sam ទើបតែដឹកនាំក្រុមអង់គ្លេសបាន១ប្រកួតប៉ុណ្ណោះក្នុងនាមជាគ្រូបង្វឹក ហើយលទ្ធផលវិញក៏ទទួលបានជ័យជម្នះផងដែរលើក្រុមស្លូវ៉ាគីក្នុងលទ្ធផល ១-០ ។

គ្រូបង្វឹករូបនេះក៏បានជាប់ឈ្មោះជាគ្រូដែលត្រូវ FA បណ្ដេញចេញលឿនជាងគេផងដែរក្នុងពេល៦៧ថ្ងៃ ខណៈដែលអ្នកទី២Steve McClaren មានរយៈពេល១ឆ្នាំ៦ខែ និងអ្នកទី៣Kevin Keegan មានរយៈពេល១ឆ្នាំ៧ខែ៕

 

 

មតិយោបល់