Zlatan Ibrahimuvic បានសម្រេចចិត្ត មិនបន្តកុងត្រាថ្មី ជាមួយក្រុមបីសាចក្រហមនៅរដូវកាលថ្មីឡើយ។
បន្ទាប់ពីការចាកចេញពី Paris Saint Germain មកកាន់ Manchester United នៅដើមរដូវកាលនេះ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតរូបនេះ បានសម្រេចចិត្ត មិនបន្តកុងត្រាថ្មី នៅរដូវកាលក្រោយ ជាមួយបីសាចក្រហម ឡើយ។ បើទោះបីជា Zlatan Ibrahimuvic កំពុងទទួលជោគជ័យ នៅ Man Utd តែកីឡាកររូបនេះ បានបង្ហាញនូវផលអវិជ្ជមានដល់បីសាចក្រហមថា រូបគេអាចបន្តកុងត្រាថ្មី នៅ Man Utd ប្រសិនបើក្លឹបឈ្នះពានរង្វាន់ Europa League ឆ្នាំនេះ។ ក៏ប៉ុន្តែ បើ Man Utd មិនអាចឈ្នះពាននេះទេ Zlatan នឹងចាកចេញទៅកាន់ក្លឹបថ្មី ឬក៏អាចផ្លាស់ប្តូរទៅលីគនៅអាមេរិក។
ការបង្ហាញនូវអារម្មណ៍ បែបនេះ ជារឿងមិនល្អឡើយ សម្រាប់ Man Utd ព្រោះថា ប្រព័ន្ធប្រយុទ្ធរបស់បីសាចក្រហម ពឹងផ្អែកយ៉ាងសំខាន់លើ Zlatan Ibrahimuvic។ យ៉ាងណាវិញនោះដែរ គេមិនទាន់ដឹងថា Zlatan អាចចាកចេញ ឬមិនចាកចេញដោយរង់ចាំ លទ្ធផល នៃការប្រកួត Europa League បញ្ចប់សិន៕




មតិយោបល់