កីឡាករវ័យក្មេងរបស់ក្រុម Manchester City កំពុងតែងហាញសមត្ថភាពយ៉ាងល្អ ក្នុងការបន្តរកគ្រាប់បាល់ឲ្យក្រុម Man City ក្នុងការយកឈ្នះ លើក្រុម West Brom ២-១ នាពានរង្វាន់ EFL Cup ។
ក្នុងនោះដែរ កីឡាករវ័យក្មេង Leroy Sane ធ្វើបានយ៉ាងល្អ ក្នុងការរកគ្រាប់បាល់ ២គ្រាប់ឲ្យក្រុម Man City ដើម្បីទម្លាក់ក្រុម West Brom ២-១ ក្នុងពានរង្វាន់ EFL Cup យប់មិញនេះ។ Sane បានរកគ្រាប់បាល់ឲ្យក្រុម Man City តាំងពីនាទីទី ៣ជាហេតុធ្វើឲ្យ Man City នាំមុខក្នុងតង់ទី ១ក្នុងលទ្ធផល ១-០ ។ យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះ West Brom បានវាយបកតាមស្មើមកវិញ នៅនាទីទី ៧២ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹងជាងមុនឡើង។
យ៉ាងណាវិញ ៥នាទីទីបន្ទាប់ Leroy Sane បានរកគ្រាប់បាល់ ១គ្រាប់ទៀត ដែលជាគ្រាប់បាល់ ជ័យជម្នះលើក្រុម West Brom ។ ដូច្នេះហើយ ក្រុម Man City បានបន្តឡើងទៅកាន់វគ្គបន្តទៀត ក្រោយពីទម្លាក់ក្រុម West Brom ។
https://www.youtube.com/watch?v=ibzsNhbxEuE
មតិយោបល់