ព័ត៌មានកីឡា

ដឹងទេ! ច្រឹង ពលរដ្ឋ ទទួលបានប្រាក់ចំណូលប៉ុន្មាន នឹងអ្វីខ្លះ ពេលទៅ Burriram Unitd

ការផ្លាស់ទៅកាន់ក្រុម Burriram Unitd ពិតជារឿងមួយដែលកំពុងតែកក្រើក​យ៉ាងខ្លាំងក្នុងបណ្តាញសង្គម នាពេលបច្ចុប្បន្ននេះ ដែលកីឡាករច្រឹង ពលរដ្ឋ​កំពុង​តែលើកមុខលើកមាត់ វិស័យកីឡានៅកម្ពុជាយ៉ាងខ្លាំង។

ទាក់ទងទៅនឹងការផ្លាស់ទៅកាន់ក្រុម Burriram United នេះដែរ កីឡាករកម្ពុជា ច្រឹង ពលរដ្ឋ ទទួលបានឈ្នួលប្រចាំខែចំនួន៥ពាន់ដុល្លា ដែលជាប្រាក់ឈ្នួលថ្លៃ​មួយបើប្រៀបធៀបកីឡាករកម្ពុជាផ្សេងទៀត ដែលទៅលេងនៅក្រៅប្រទេស។ ក្រៅពីប្រាក់ឈ្នួលខ្ពស់បែបនេះ ពលរដ្ឋទទួលបានឡានមួយគ្រឿង សម្រាប់ធ្វើដំណើរផ្ទាល់ខ្លួន ពីម្ចាស់ក្លិបជើងឯកថៃ រួមទាំងខុនដូ សម្រាប់ស្នាក់នៅ​ក្នុងពេលហ្វឹកហាត់ និងលេងជាមួយក្រុម​ Burriram United នេះផងដែរ។

តាមរយ:ការទទួលបាន យ៉ាងប្រសើរនេះ វានឹងក្លាយជាចលករមួយជម្រុញឲ្យច្រឹង ពលរដ្ឋមានឱកាសគ្រប់គ្រាន់ ទទួលការហ្វឹកហាត់នៅក្រៅប្រទេស និងជាឱកាសដែលរូបគេ ត្រូវបង្ហាញសមត្ថភាព ឲ្យអន្តរជាតិស្គាល់ពីសមត្ថភាព​របស់កីឡាករកម្ពុជាផងដែរ។

សង្ឃឹមថា Burruram United នឹងធ្វើឲ្យកីឡាករ ច្រឹង ពលរដ្ឋល្បីល្បាញ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៅទឹកដីថ្មីផងដែរ។

មតិយោបល់