ព័ត៌មានកីឡា

Dortmund ការចាញ់ Monaco យប់មិញមកពីកីឡាករមានបញ្ហា

ជាការពិតណាស់ ក្រុមជើងខ្លាំងអាឡឺម៉ង់ Borrusia Dortmund បានប្រកួតចាញ់លើទឹកដីខ្លួនឯង កាលពីយប់មិញ ក្រោមស្នាដៃរបស់ក្រុម AS Monaco មកពីបារាំង។

លទ្ធផល ៣-២ ដែលក្រុម Dortmund ចាញ់ Monaco យប់មិញ ត្រូវបានលោកគ្រូបង្វឹករបស់ Dortmund លោក Thomas Tuchel និយាយថា វាជាសំណាងអាក្រក់មួយរបស់ក្រុម បន្ទាប់ពីកីឡាករមួយចំនួនបានរងរបួសនៅមុនពេលប្រកួត ខណៈឡានក្រុងរបស់ក្រុមរងនូវការវាយប្រហារ ដោយគ្រាប់បែកមួយថ្ងៃមុនការប្រកួត។ លោកបានបន្តទៀតថា​ កីឡាករក្នុងក្រុមបានរងរបួសបន្តិចបន្តួច ជាពិសេសខ្សែការពារសំខាន់ Marc Bartra ជាហេតុនាំឲ្យប្រព័ន្ធការពាររបស់ក្រុម មិនសូវរឹងមាំឡើយ។

Dortmund បានស្នើសុំ FIFA ផ្អាកការប្រកួតសិន តែ FIFA ពន្យាពេលតែមួយថ្ងៃប៉ុណ្ណោះ ជាហេតុធ្វើឲ្យកីឡាករ ក្នុងក្រុមហាក់មិនសូវមានទឹកចិត្ត ក្នុងការប្រកួតឡើយ។ ចំពោះឡានក្រុងរបស់ក្រុម Dortmund ដែលរងនូវការវាយប្រហារដោយគ្រាប់បែកនោះ ត្រូវគេសង្ស័យថា ​មានជាប់ពាក់ព័ន្ធនឹងក្រុមឥស្លាមជ្រុលនិយម។ នេះគ្រាន់ជាការសន្និដ្ឋានប៉ុណ្ណោះ ការពិតមិនទាន់បង្ហាញនូវឡើយទេ ដោយរង់ចាំប៉ូលិសអាឡឺម៉ង់ស្រាវជ្រាវសិន៕

មតិយោបល់