លីគកំពូលកម្ពុជា៖ ក្រោមការគ្រប់គ្រងរបស់គ្រូថ្មី ខេមបូឌានថាយហ្គឺរ នៅតែបន្តកំណត់ត្រាមិនដែលចាញ់(វីដេអូ)

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់ទាត់មជ្ឍមណ្ឌលកំចាត់មីន ហៅកាត់សុីម៉ាក់ បានទទួលបរាជ័យក្រោមថ្វីជើង ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ ដោយលទ្ធផល ០ទល់៣ កាលពីម្សិលមិញ នៅកីឡដ្ឋានស្ដាតចាស់។

គ្រាប់បាល់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ តាំង សុភ័ក្រ្ត នៅដើមវគ្គទី១ ពោលគឺនាទីទី១ ខណៈដែល ២គ្រាប់ទៀត រកបានដោយអតីតកីឡាករសុីម៉ាក់ Timothy នៅនាទី ៤៤ និង ៦១ ធ្វើឲ្យខេមបូឌានថាយហ្គឺរ រក្សាកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់ក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកថ្មី។

ចប់ការប្រកួត ៩០នាទី ខេមបូឌានថាយហ្គឺរ ទទួលបាន ៣ពិន្ទុបន្ថែមទៀត ក្នុងសប្តាហ៍ទី១៦ នេះ ស្របពេលដែលសុីម៉ាក់ នៅតែមិនអាចគេចពីតំបន់គ្រោះថ្នាក់បាន៕

វីដេអូ៖ Cambodian Tiger Football Club

មតិយោបល់