Post News Media ព័ត៌មានកីឡា Lukaku និង Gr...

Lukaku និង Griezmann អាចក្លាយជាដៃគូជាមួយគ្នានៅរដូវកាលក្រោយ

ប្រភពព័ត៌មានពី BBC Sports បានបង្ហាញឲ្យដឹងថា នៅរដូវកាលក្រោយនេះខ្សែប្រយុទ្ធ២រូបនៅលីគកំពូល២ផ្សេងគ្នា អាចក្លាយជាដៃគូជាមួយគ្នា។ ខ្សែប្រយុទ្ធក្រុម Everton កីឡាករ Lukaku និងខ្សែប្រយុទ្ធក្រុម Atletico Madrid Griezman នឹងក្លាយជាដៃគូជាមួយគ្នានៅពេលឆាប់ៗនេះ។

Lukaku អាចនឹងផ្លាស់ចេញទៅកាន់ Atletico Madrid ឬ Griezmann អាចមកចូលរួមជាមួយ Everton ក៏ថាបាន ព្រោះថារដូវកាលដោះដូរជិតមកដល់ហើយ។ ក៏ប៉ុន្តែ បើតាមការមើលឃើញ និងការបន្តចុះកុងត្រាជាមួយនឹង Atletico Madrid របស់កីឡាករ Antonie Griezmann ខ្សែប្រយុទ្ធ Lukaku នឹងទៅកាន់ទឹកដីអេស្ប៉ាញជាក់ជាមិនខាន។ប្រសិនបើ Lukaku ទៅកាន់ Atletico Madrid មែននោះ កីឡាកររូបនេះនឹងទៅជំនួសតំណែងរបស់ Fernando Torres។

ម្យ៉ាងវិញទៀត Lukaku និង Griezmann អាចទៅកាន់ Manchester United ក៏ថាបាន ព្រោះកីឡាករទាំង២រូបនេះកំពុងស្ថិតក្រោមក្រសែភ្នែកលោក Jose Mourinho៕

Loading...